ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោសំ វីរៈ អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលស្រុកបាណន់ បានចុះស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀនបានចំនួន០១ករណី និងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០២នាក់អនុវត្តតាមច្បាប់។
លោកវរសេនីយ៍ទោសំ វីរៈ បានឱ្យដឹងទៀតថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃសុក្រថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកអធិការស្រុក បន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមចុះល្បាតក្នុងភូមិសាស្រ្តបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ គឺទី១,ឈ្មោះ នឿន វ៉ាន់ណាត ភេទប្រុស អាយុ២១ឆ្នាំ មានទៅលំនៅ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នករក្សាទុកគ្រឿងញៀន)និងឈ្មោះ ផាន រដ្ឋា ហៅ ង៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិប៉ោយស្វាយឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង(ជាអ្នកប្រើប្រាស់ គ្រឿងញៀន)។
ចំណែកវត្តុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់ (មិនទាន់ថ្លឹងទម្ងន់)
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន
-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បី កសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ហើយ៕
ដោយ៖ អរុណរះ