ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖​ ឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសជាមេខ្លោងគ្រឿងញៀននៅខេត្តសៀមរាប​ សមត្ថកិច្ចបង្ក្រាបបាន ៧នាក់ ក្នុងនោះខ្មែរអាមេរិក ៦នាក់ និងចិនម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៣​ បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមឧក្រិដ្ឋជនប្រដាប់អាវុធរំដោះអ្នកទោស​ដែលជា​មេខ្លោងគ្រឿងញៀន​នៅខេត្តសៀមរាប។ 

ក្នុង​ការធ្វើសន្និសីទកាសែតនេះ​ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបបានចំនួន ៧នាក់ ក្នុងនោះមានខ្មែរអាមេរិកចំនួន ៦នាក់ និងចិន ១នាក់ កាន់ប៉ាស្ព័រអាមេរិក។ 

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​ជំនាញ​កំពុងតាម​ប្រមាញ់​ចាប់ខ្លួនមេខ្លោង និងទណ្ឌិតដែលរំដោះខ្លួននោះផងដែរ៕

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​តាមក្រោយ៖


ចែករំលែក៖