ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ក្នុងករណីគ្រឿងញៀនអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃ​សៅរ៍​៣កេីត​ខែ​ទុតិយាសាឍ​ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនៅ​ថ្ងៃទី១៩ខែ សីហាឆ្នាំ២០​២៣វេលាម៉ោង០១ និង ៥០នាទី ស្ថិតនៅចំ ណុចក្រុម​ទី០៧ ភូមិទួលព្រុំ២ ឃុំក កោះ ស្រុកមោងឫស្សី ខេត្តបាត់ ដំ បង ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថាការបង្រាបនេះអនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការ​ដ្ឋានន​គរបា​លខេត្តបាត់ដំបង​ និងលោកវរសេ​នី​យ៍​ ឯក​ សុខ​ និមល​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​ លោកវរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំង​ផ្នែកប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចចាប់ឃាត់ខ្លួនជន​សង្ស័​យបានចំនួន ០៣នាក់ឈ្មោះ​ ហ៊ា សីហា ភេទប្រុ​ស​ អាយុ២០ឆ្នាំនៅភូមិទួលព្រំ២​ឃុំកកោះស្រុកមោងឫស្សីឈ្មោះ យុ​ទ្ធ ផល ភេទប្រុស អា​យុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលមូស ឃុំមោង ស្រុ​កមោង​ឫស្សី ខេត្តបាត់ដំបងនិងឈ្មោះ ផាន់ សុភា ភេទប្រុស អា​យុ១៧ឆ្នាំ មានទីលំនៅភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

-*វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០៨កូនថង់ ទម្ងន់ ១,៥១ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន ០២គ្រឿង។

នៅពេលនេះជនសង័្សយទាំង០៣នាក់ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានន​គរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុត្តតាមនីតិវិធី ច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖