ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ ដោយសារតែចុះទៅដោះត្រីក្នុងស្រះ ពេលខ្លួនកំពុងស្រវឹងស្រា

ចែករំលែក៖

ខេត្តកោះកុង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ មានករណីមនុស្សស្លាប់ម្នាក់​ កាលពីព្រឹកមិញនេះ​ នៅចំណុចក្នុងស្រះទឹក ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មន្រ្តី​នគរបាលបានបន្តថា សពឈ្មោះ វ៉ា រ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្រុកកំណើតភូមិពន្លៃ ឃុំប៉ប៉ោង ស្រុកពាមរោទ៍ ខេត្តព្រៃវែង បានស្លាប់ដោយសារ ចុះក្នុងស្រះដើម្បីដោះត្រី បណ្ដាលឱ្យលង់ទឹកស្លាប់ (ស្រវឹងស្រា)។ 

គួរបញ្ជាក់ថា​ តាមការពិនិត្យសាកសពមាន រលាត់កំភួនដៃសងខាង ដងខ្លួននឹងអវៈយវៈ មានសភាពហើម រលាត់ស្បែក សំលៀកបំពាក់ ខោយឺតជើងវែង ពណ៌ខ្មៅ លីអូពណ៌ ឈាមជ្រូក។

សមាសភាពចូលរួមពិនិត្យសាកសពមាន ព្រះរាជអាជ្ញារង វ៉ៃ ភារម្យ ផែននគរបាលព្រហ្មទណ្ឌខេត្ត ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តខេត្ត ប៉ុស្តិ៍នគរបាលស្ទឹងវែង និងមេភូមិស្ទឹងវែង គ្រូពេទ្យបង្អែខេត្ត សាកសពបានប្រគល់ជូនអាជ្ញាធរ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអម្ពរទិយារាម ហៅវត្ត ព្រែកស្វាយ៕

ដោយ​៖ សហការី​


ចែករំលែក៖