ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះរោងចក្រសុីភែល (កែច្នៃរោមសត្វនិងស្បែកសត្វ) នៅខណ្ឌដង្កោ​ យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ រោងចក្រសុីភែល (កែច្នៃរោមសត្វនិងស្បែកសត្វ) និងស្តុកដោយអង្កាម​មួយកន្លែងនៅជាប់ផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឆ្លងចរន្តភ្លេីងរហូតទុស្សេឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ចុះធ្វើអន្តរាគមន៍​ នាវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។ 

​     តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា​ ម្ចាស់រោងចក្រឈ្មោះ ZHAO MEIQING ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរប្រធានរោងចក្រ ។​ ដោយរោងចក្រនេះជាប្រភេទសំណង់​ជញ្ជាំងស័ង្កសីប្រក់ដំបូលស័ង្កសី (ទំហំ8mX25m) ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារនិងកម្ទេចអង្កាមអស់ទាំងស្រុង​ តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

​     ប្រភពដដែលបានបញ្ចាក់ថា​ ករណីអគ្គិភ័យខាងលេីនេះ​គឺបណ្ដាលមកពីទុស្សេខ្សែភ្លេីង​ទេីបមានការឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។ 

​    ចំពោះការប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យមានចំនួន១៤គ្រឿង ក្នុងនោះមានក្រុមរថយន្តពន្លត់អគ្គិភ័យ៧១១(កងពលតូចលេខ៧០)ចំនួន០៣គ្រឿង , ក្រុមរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ០៧គ្រឿង និងក្រុមរថយន្ដពន្លត់អគ្គិភ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៤គ្រឿង​ ខណៈពន្លត់ចប់នៅម៉ោង១១​ និង៣០នាទីថ្ងៃខែឆ្នាំដដែល៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖