ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក សម្រេច :
មាត្រា១- ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ដែលមានផ្ទៃដីទំហំ ១៩៩០ (មួយរយ កៅសិបប្រាំបួន) ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដូចមានផែនទីភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងមាននិយាមកា(Datum; WGS1984) ដូចខាងក្រោម៖
មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
ធានាការការពារ និងការថែទាំធនធានជីវៈចម្រុះ និងធនធានធម្មជាតិ និងការពារប្រព័ន្ធ អេកូឡូស៊ីសម្រាប់រយៈពេលយូរអង្វែង។
ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការការពារ និងការអភិវក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។
មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលដែនដីខេត្តត្បូងឃ្មុំ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិវ័ន្តរភាព។
មាត្រា៤ – អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ព ការពារសម្រាប់អភិរក្សព្រៃឈើនិងសត្វព្រៃ “ពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបទប្បញ្ញត្តិ ទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៥ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា