អ្នកចាត់ការទូទៅលោក Pep Guardiola បានបញ្ជាក់ថា ខ្សែការពារ John Stones របស់ក្លិប Manchester City ត្រូវបានដកចេញពីសកម្មភាពរហូតដល់បន្ទាប់ពីសម្រាកអន្តរជាតិ។
Stones វ័យ២៩ឆ្នាំបានរងរបួសសាច់ដុំនៅមុនបើករដូវកាល ហើយបានខកខានការប្រកួតបើកឆាក Premier League ចំនួន២លើករបស់ Man City ហើយនៅតែស្ថិតក្នុងកៅអីបម្រុងសម្រាប់ការឈ្នះពានរង្វាន់ Super Cup របស់ពួកគេ។ ការសម្រាកអន្តរជាតិគឺនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា។
Stones អាចនឹងខកខានការប្រកួតជម្រុះយូរ៉ូរបស់អង់គ្លេសជាមួយអ៊ុយក្រែន និងការប្រកួតមិត្តភាពជាមួយស្កុតឡែននៅខែក្រោយ។ គាត់នឹងខកខានការប្រកួត Premier League ២លើកបន្ទាប់របស់ Man City ជាមួយ Sheffield United នៅថ្ងៃទី២៧ ខែសីហា និង Fulham នៅថ្ងៃទី២ ខែកញ្ញា។
ក្លិបក៏នឹងគ្មានខ្សែបម្រើសំខាន់ Kevin de Bruyne ដែលបានវះកាត់របួសសរសៃពួរ ហើយអាចនឹងត្រូវសម្រាកព្យាបាលអស់រយៈពេល៤ខែឯណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)