ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៤នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៧ករណីទូទាំងប្រទេសថ្ងៃទី២២ សីហា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៩៤នាក់ (ស្រី ១២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ ៥១នាក់ (ស្រី ៥នាក់)។​ និងប្រើប្រាស់ ១២ករណី ឃាត់ ៣៩នាក់ (ស្រី ៨នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦២៦,៦៣ក្រាម និង ៣៨កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១៣អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៣២ក្រាម។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១៣,៦៤ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ២៨,០៣ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៤នាក់ ស្រី ៦នាក់ ចាប់យក Ice ៥២៧,០៣ក្រាម។

*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៧ / ព្រៃវែង៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ ចាប់យក Ice ២,៩១ក្រាម។

*៨ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យក Ice ០,៦៥ក្រាម។

*៩ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៤០ក្រាម។

*១០ / សៀមរាប៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១២,៨០ក្រាម។

*១១ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២៧កញ្ចប់តូច។

*១២ / តាកែវ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*១៣ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៩០ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២០,១០ក្រាម។

*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ១៤,៥៩ក្រាម។

*៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,២៦ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖