ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើស្លាប Jeremy Doku នឹងចូលរួមជាមួយ Man City ពី Rennes ក្នុងតម្លៃ ៥៥.៤លានផោន

ចែករំលែក៖

ក្លិមេឃខៀវ Manchester City បានយល់ព្រមចុះហត្ថលេខាយកខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិJeremy Doku ពីក្លិបារាំង Rennes ក្នុងកិច្ចព្រមព្រៀងតម្លៃ៥៥.៤លានផោន

កីឡាករវ័យ២១ឆ្នាំរូបនេះរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន៩២លើកសម្រាប់ក្រុមនៅ Ligue 1 Doku ត្រៀមក្លាយជាកីឡាករសំខាន់ទីរបស់ Man City នៅរដូវក្តៅនេះបន្ទាប់ពី Mateo Kovacic ពី Chelsea ក្នុងតម្លៃ២៥លានផោន និង Josko Gvardiol ពី RB Leipzig ក្នុងតម្លៃ៧៧លានផោន។

គាត់ត្រូវបានគេរំពឹងថា បានធ្វើដំណើរទៅកាន់ទីក្រុង Manchester កាលពីថ្ងៃអង្គារដើម្បីពិនិត្យសុខភាព មុនពេលការផ្ទេរប្រាក់៥៥.៤លានផោនត្រូវបានបញ្ចប់។

ក្លិប West Ham, Tottenham និង Chelsea ក៏ត្រូវបានគេនិយាយថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Doku ផងដែរ។ ចំពេលកីឡាករដែលចូលមកនោះ Riyad Mahrez បានចាកចេញពី Man City ទៅចូលរួមជាមួយក្រុម Al-Ahli របស់ Saudi Pro League ហើយអតីតប្រធានក្រុម Ilkay Gundogan បានផ្លាស់ទៅ Barcelona

ក្លិប Man City បានទទួលយកសំណើពីក្លិបយក្សសម្រាប់ខ្សែការពារអេស្ប៉ាAymeric Laporte និងខ្សែការពារព័រទុយហ្គាល់ Joao Cancelo ដែលហាក់ដូចជាជិតនឹងចូលរួមជាមួយ Barcelona

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖