ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់២០ជាន់ស្លាប់នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើអគារកម្ពស់២៤ជាន់មកក្រោមបណ្តាលឱ្យបែកសាច់ជាបំណែកស្លាប់នៅនឹងកន្លែងកើតហេតុ។

    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឈរលេងនៅមុខការាសសាំងTOTAL ជាប់នឹងកន្លែងកើតហេតុ លុះមួយសន្ទុះក្រោយមករូបគាត់បានឮសូរសំឡេងធ្លាក់មកពីលើអគារកើតហេតុលាន់យ៉ាងខ្លាំង ហើយរូបគាត់ស្មានតែមានគេទម្លាក់អីវ៉ាន់មកពីលើអគារខុនដូនោះ។ ក្រោយមកក៏មានសន្តិសុខប្រចាំការនៅទីនោះរត់មកប្រាប់ថាមានមនុស្សធ្លាក់ពីលើអគារ រួចក៏នាំគ្នាទៅមើលស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ ពេលនោះដែរពួកគាត់ក៏នាំគ្នាប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ជ្រោយចង្វាឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

     បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ហើយបានទំនាក់ទំនងទៅខាងជំនាញចុះមកធ្វើកោសល្យវិច័យ។ 

     សូមបញ្ជាក់ថា សពបុរសជនបរទេសរូបនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែពិនិត្យនិងស្រាវជ្រាវបន្តនៅជុំវិញទីតាំងកើតហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖