ព័ត៌មានទាន់ហេតុការណ៍៖

ផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារអស់មួយជីវិតករណីជួញគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សោ សុតា ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៦០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន៧គីឡូក្រាម ។

 ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ។ 

ជននេះត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី នៅចំណុច មុខខុនដូរអិល ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ក្នុងនោះបានរឹបអូសវត្ថុតាងមាន អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៧ គ.ក្រ ៥៣.៦ក្រាម និងសារធាតុគីមី ១០ គ.ក្រ ៧៦០ក្រាម ផ្សេងទៀត ។

 រឿងក្ដីនេះត្រូវបានតុលាការលើកយកមកបើកសវនាការកាលពីថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២៣ ហើយសម្រេចប្រកាសសាលក្រមនាថ្ងៃទី ២៤សីហា ឆ្នាំ២០២៣ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖