ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សធម្មាធិបតេយ្យ ធ្វេីញ្ញត្តិគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចបន្តអាណត្តិរបស់ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ចែករំលែក៖

ភ្នំពេញ​៖​ គណបក្សធម្មាធិបតេយ្យ បានធ្វេីញ្ញត្តិគាំទ្រ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចបន្តអាណត្តិរបស់ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនីតិកាលទី៧នេះ ដែលស្ថាប័ននេះ បានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨។​ នេះបេីយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២៣។

ញត្តិគាំទ្រ

គណបក្សធម្មាធិបតេយ្យ សូមគោរពគាំទ្រ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចបន្តអាណត្តិរបស់ ស្ថាប័ន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនីតិកាលទី៧នេះ ដែលស្ថាប័ននេះ បានបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨។

គណបក្សធម្មាធិបតេយ្យ សម្រេចចូលរួមការងារជាមួយស្ថាប័ន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ក្នុងអាណត្តិទី៧នេះ ជាមួយរាជរដ្ឋាភិបាលថ្មី បន្តទៅទៀត ដើម្បីមានឱកាសផ្តល់យោបល់ជូនប្រមុខ រាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌរដ្ឋសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីប្រយោជន៍ដល់ការបម្រើ សេវាប្រជារាស្ត្រ និងការអភិវឌ្ឍន៍សង្គមប្រកបដោយសក្ដានុពល។

គណបក្សធម្មាធិបតេយ្យ មើលឃើញថា ការសម្រេចដ៏ឈ្លាសវៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តែងឲ្យឃើញភាពសុចរិត ក្នុងការដឹកនាំ នាវាកម្ពុជា ក្នុងនីតិកាលទី៧ នេះ ឆ្ពោះទៅរកភាពជោគជ័យ ស្ថេរភាពនយោបាយ សុខដុមរមនា និងរក្សាបាននូវ សន្តិភាព សម្រាប់ប្រជារាស្ត្រយើងទាំងអស់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ទទួលនូវសេចក្តីស្រឡាញ់រាប់អានដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅអំពីនាងខ្ញុំ ៕

ដោយ ៖ សហការី


ចែករំលែក៖