ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ។ នេះបើតាមសេចក្ដីសម្រេចដែល អង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ សម្រេច :
ប្រការ : កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូន រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានា ការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងការពារជាតិ ដូចមានចែងក្នុងប្រការបន្តបន្ទាប់ខាងក្រោម។
ប្រការ២.- ១.ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកដឹកនាំរួមការងារ របស់ក្រសួងការពារជាតិ ចាត់ចែងបញ្ហារាល់សកម្មភាពរបស់ក្រសួងការពារជាតិលើគ្រប់វិស័យ និងដឹកនាំផ្ទាល់ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ អគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេស អគ្គនាយកដ្ឋានស្រាវជ្រាវ- ចារកិច្ច មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម និងនាយក- ដ្ឋានបុគ្គលិក។
២.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ នាយកដ្ឋានអធិការកិច្ច។ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ប្រធាន ។
៣.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារសង្គ្រោះគ្រោះមហន្តរាយ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការ ប្រធាន ។
៤.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ សាកលវិទ្យា- ល័យការពារជាតិ ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ និងគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យ លក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្តាលនៅក្នុង និងក្រៅប្រទេស ឯកឧត្តម ភួង សុីផាន រដ្ឋលេខាធិការ ប្រធាន។
៥.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ អគ្គនាយកដ្ឋានយោធសេវា នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ជាប្រធាន ។
៦.ឯកឧត្តមរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយកដ្ឋានបញ្ជូនសារ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ប្រធាន។
សមាជិក
៧.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ អគ្គនាយកដ្ឋានភស្ដុភារ នាយឧត្តមសេនីយ៍ លី កុសល រដ្ឋលេខាធិការ ប្រធាន។
៨.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ ស្ថាប័នតុលាការយោធា ស្ថាប័នអយ្យការយោធា និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការ ប្រធាន។
៩.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ នាយកដ្ឋានវិស្វកម្ម នាយឧត្តមសេនីយ៍ ប៊ុន លើក រដ្ឋលេខាធិការ ប្រធាន។
១០.លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជួយរដ្ឋមន្ត្រីលើការងារ វិទ្យាស្ថាន វិទ្យាសាស្ត្រ
សុខាភិបាលកងយោធពលខេមរភូមិន្ទ នាយកដ្ឋាននីតិកម្ម និងការងារយេនឌ័រក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ប្រធាន។
១១.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ នាយកដ្ឋាន ភូមិសាស្ត្រ នាយឧត្តមសេនីយ៍ ឯល វណ្ណសារ៉ាត រដ្ឋលេខាធិការ ប្រធាន។
១២.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារមជ្ឈមណ្ឌលកីឡាកង-យោធពល ខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ប្រធាន។
១៣.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារ នាយកដ្ឋានអភិវឌ្ឍន៍ នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការ ប្រធាន ។
១៤.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារអ្នកនាំពាក្យក្រសួងការពារ ជាតិ សម្របសម្រួលអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ ប្រធាន ។
១៥.ឯកឧត្តម រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការជួយរដ្ឋមន្ត្រីលើការងារកិច្ចការព្រំដែន នាយឧត្តមសេនីយ៍ អ៊ុយ សារិទ្ធ រដ្ឋលេខាធិការ ប្រធាន។
១៦.ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទទួលការប្រគល់ភារកិច្ចជាក់ស្ដែងពីរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ស៊ិំ សំណាង រដ្ឋលេខាធិការ ប្រធាន។
ប្រការ៣.-ឯកឧត្តម លោកជំទាវ ទទួលដោះស្រាយលិខិតស្នាមប្រចាំថ្ងៃ ៖
– ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ
– លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ
– ឯកឧត្តម នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ។
ប្រការ៤.- ការប្រជុំឆ្លងរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងឆ្នាំរបស់ក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រការ៥.- ឯកឧត្តម និងលោកជំទាវ រដ្ឋលេខាធិការជាប្រធានក្រុមត្រូវ ៖
– ចាត់តាំង (ប្រធាន ឬអនុប្រធាន ឬសមាជិក) ចូលរួមប្រជុំតាមការអញ្ជើញ
– ប្រជុំបែងចែក និងផ្សព្វផ្សាយការងារដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអង្គប្រជុំសម្រេចប្រគល់ជូន – អនុវត្តកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធលើវិស័យទទួលខុសត្រូវ។
ប្រការ៦.- ក្រៅពីការងារខាងលើ ឯកឧត្តម លោកជំទាវ ត្រូវអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បាន ចាត់តាំងកន្លងមក (គណៈកម្មាធិការនានា ឬក្រុមការងារផ្សេងៗទៀត) ។ល។ ចូលរួមវេទិកា សិក្ខាសាលា ប្រជុំអន្តរក្រសួង និងចូលរួមការងារផ្សេងៗតាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួង ការពារជាតិ។
ប្រការ៧.- កំណត់ជំនួយការ សម្រាប់បម្រើការងារជូន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មានដូចតទៅ៖
– រដ្ឋលេខាធិការ០១រូប មានលេខាធិការផ្ទាល់០១រូប ជំនួយការ០២រូប អ្នកបើកបរ០១រូប និងអង្គរក្ស០១រូប – អនុរដ្ឋលេខាធិការ០១រូប មានលេខាធិការផ្ទាល់០១រូប ជំនួយការ០១រូប អ្នកបើកបរ០១រូប និងអង្គរក្ស០១រូប
– លេខាធិការផ្ទាល់ និងជំនួយការមានឋានន្តរសក្តិខ្ពស់បំផុត វរសេនីយ៍ឯក អ្នកបើកបរ និងអង្គរក្ស មាន ឋានន្តរសក្តិខ្ពស់បំផុត វរសេនីយ៍ត្រី។
ប្រការ៨.- បទប្បញ្ញតិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។
ប្រការ៩.- រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការក្រសួង ការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋាន ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ មេបញ្ជាការ កងឯកភាពដែលមានការពាក់ព័ន្ធនឹងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ ៖ សិលា