ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Jude Bellingham រកបាន១គ្រាប់ជួយ Real Madrid ឈរកំពូលតារាង La Liga

ចែករំលែក៖

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham រកបានគ្រាប់ជ័យជម្នះនៅនាទីទី៨១ដើម្បីជួយ Real Madrid យកឈ្នះ Celta Vigo ១ទល់០ និងរក្សាការចាប់ផ្តើម១០០% ក្នុង៣ប្រកួតនៅ La Liga ដោយបន្តឈរកំពូលតារាងបណ្តោះអាសន្ន។

Bellingham បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Joselu ដើម្បីបង្កើតគ្រាប់បាល់ទី៤របស់គាត់ក្នុងការប្រកួតជាលើកទី៣នៅអេស្ប៉ាញ។ ក្រុម Celta Vigo អាចនឹងនាំមុខមុន ប៉ុន្តែជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) បានច្រានចោលការរកគ្រាប់បាល់នោះ ដោយសារកំហុសរបស់ Jorgen Strand Larsen ។

ជាមួយគ្នានោះអ្នកចាំទី Ivan Villar របស់ក្រុម Celta Vigo ក៏បានសង្គ្រោះបាល់ប៉េណាល់ទីនៅតង់ទី២របស់ Rodrygo នៅនាទីទី៦៨ដោយខ្សែប្រយុទ្ធរូបនេះនៅតែមិនអាចស្វែងរកគ្រាប់បាល់នាំមុខ។

Real Madrid គឺជាក្រុមដែលគួរឱ្យភ័យខ្លាចមួយ ដោយធ្វើបានល្អក្នុងដើមរដូវកាលនេះ ពោលគឺ៣ប្រកួតឈ្នះទាំង៣ប្រកួតចាប់តាំងពីការផ្ទេរ Jude Bellingham មកចូលរួមជាមួយក្រុម។

នៅក្នុងដំណាក់កាលនៃការសម្រុករបស់ក្រុមម្ចាស់ផ្ទះ Celta Vigo ដែលបានបង្កើនសម្ពាធក៏ដោយ ក៏ក្រុម Real Madrid នៅតែបន្តគ្រប់គ្រងស្ថានភាពបានយ៉ាងល្អរហូតដល់ចប់ការប្រកួតជាមួយនឹងជ័យជម្នះតែ១គ្រាប់គត់ពីអតីតតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Bellingham។

លទ្ធផលនេះធ្វើឲ្យReal Madrid ទទួលបាន៩ពិន្ទុពេញពី៣ប្រកួតនៅក្របខ័ណ្ឌ La Liga។ សម្រាប់ការប្រកួតបន្ទាប់ Real Madrid នឹងត្រូវប៉ះក្រុមភ្ញៀវ Getafe នៅថ្ងៃទី២ ខែកញ្ញាខាងមុខ ខណៈដែលក្រុម Celta Vigo នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Almeria នៅថ្ងៃទី២ កញ្ញាខាងមុខនេះដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖