ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ ចេញសេចក្តីប្រកាស បដិសេធការផ្សាយព័ត៌មាន របស់វិទ្យុ អាស៊ីសេរី។
ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសបដិសេធរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធ និងច្រាន ចោលជាដាច់ខាត ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖
*១. ករណីផ្សាយថា សម្ដេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកកាន់តំណែងជំនួសសម្តេច គឺជាការផ្សាយដែលមិន យល់ពីរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍របស់គណបក្សនយោបាយនានា ជុំវិញការរៀបចំនិងតែងតាំង សមាសភាពរាជរដ្ឋាភិបាល។ ពោលគឺតំណែងដែលឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទទួលនាពេលនេះ ទី១- គឺជាការផ្គូផ្គងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទី២- ជាការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ដែលកើតចេញពីការ បោះឆ្នោតរបស់ប្រជាពលរដ្ឋ ទី៣-គឺជាការគោរពតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង។
*២. ចំពោះការដែលនិយាយថា សម្តេចក្រឡាហោម ស ខេង តែងតាំង លោក ស រដ្ឋា កូនប្រុសពៅ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺកាន់តែខុសធ្ងន់ទៅទៀត ព្រោះ ទី១-សម្តេច ក្រឡាហោម ស ខេង ពុំមានសិទ្ធិអំណាចក្នុងការតែងតាំងមន្ត្រីរាជការ និងអ្នកមុខអ្នកការក្នុងក្រសួងមហាផ្ទៃ តទៅទៀតឡើយ ដោយសាររាជរដ្ឋាភិបាលចាស់ត្រូវបានរំសាយ ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ ទី២-លោក ស រដ្ឋា ចូលបម្រើការងារជានគរបាលជាតិក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ រយៈពេល១៨ឆ្នាំ បន្ទាប់ពីរៀនចប់បរិញ្ញាបត្រ។ លោក បានឆ្លងកាត់ការរៀនជំនាញនគរបាលនៅប្រទេសអូស្ត្រាលី ០១ឆ្នាំ រួច បន្តរៀនជំនាញប្រឆាំងភេរវកម្ម ០១ឆ្នាំនៅសហព័ន្ធអាល្លឺម៉ង់ និងបានឆ្លងកាត់ការបណ្តុះបណ្តាលនៅសាលា ភូមិន្ទរដ្ឋបាល ផងដែរ។
ផ្អែកតាមចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារ លោក ស រដ្ឋា ត្រូវបាន ទទួលការតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានបំពេញការងារបានយ៉ាងល្អ ប្រសើរប្រកបដោយប្រសិទ្ធផល ជាអាទិ៍ ករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកក្នុងខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះជាដើម។ ដូច្នេះ តំណែងអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននបាលដំរីតិរបស់លោក ស រដ្ឋា នាពេលនេះ គ្រាន់តែផ្ទេរពីអង្គភាពមួយទៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃដដែរស៊ីឈើដែ
*៣ ជារួម ការនិយាយថា សម្ដេចក្រឡាហោម តែងតាំងកូនចៅសាច់ញាតិអ្នកស្ដក្នុងក្រសួងមហាផ្ទ បែបគ្រួសារនិយម គឺជាការផ្សាយដែលពុំបានស្វែងយល់ពីគោលការណ៍តែងតាំងមន្រ្តីផ្ទុយពីភាព ប្រាកដនិយម និងមានចេតនាមួលបង្កាច់ ធ្វើឱ្យមតិសាធារណជនយល់ច្រឡំមកលើភាពតល្អរបស់សម្ដេចក្រឡាហោម ស ខេង។ ផ្ទុយមកវិញ មានមហាជនជាសាក្សី សម្ដេចក្រឡាហោម ស ខេង ពុំមែនជា បុគ្គលសួនតួនិយម គិតតែអំពីគ្រួសារនិយម ផលប្រយោជន៍ឯកជន ដូចការផ្សព្វផ្សាយនោះឡើយ។ ពោល គឺសម្ដេចក្រឡាហោម ស ខេង ពុំមែនជាបុគ្គលដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺលោកតែង តែតម្កល់សុខទុក្ខប្រជាពលរដ្ឋ ផលប្រយោជន៍មហាជន ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ប្រទេសជាតិជាធំ ។
តាមការពិត មហាជនបានដឹងអស់ទៅហើយថា ការផ្សាយរបស់វិទ្យុមួយនេះ មានចរិតបែបណា និង ក្នុងគោលបំណងអ្វីនោះ។ និយាយឱ្យចំវិទ្យុនេះលែងជាវិទ្យុវិជ្ជាជីវៈក្នុងរបបសារព័ត៌មានទៀតហើយ គឺក្លាយជា វិទ្យុបម្រើឱ្យមនោគមន៍វិជ្ជាបរទេស និងពួកឧទ្ទាមដែលនិរទេសខ្លួនតែប៉ុណ្ណោះ។ ជាក់ស្ដែង វិទ្យុនេះធ្លាប់បាន ផ្សាយបទសម្ភាសជាមួយអ្នកវិភាគមានរោគសរសៃប្រសាទម្នាក់ ដែលនិរទេសខ្លួនទៅក្រៅស្រុក បាន និយាយថាមានការដោះដូរដីក្រសួងមហាផ្ទៃ។ តែជាការផ្សាយខុសស្រឡះ។ ពោលគឺ មិនត្រឹមតែពុំមែនការ ដោះដូរដូចការផ្សាយ បែរជាមានការសាងសង់អគារទីស្ដីការក្រសួងកម្ពស់៩ជាន់យ៉ាងស្កឹមស្កអមដោយ រចនាប័ទ្មខ្មែរយ៉ាងល្អប្រណិត ជាទីមោទករបស់មហាជនគ្រប់និន្នាការទៅវិញ។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីនេះ ជា ការផ្សាយគ្មានវិជ្ជាជីវៈ និងមានចរិតនយោបាយ ក្នុងគោលបំណងទុច្ចរិតធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ដែលស្ទើរពេញមួយជីវិត លោកបាន និងកំពុងខិតខំបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមចំណែកយ៉ាងធំធេង ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យមាតុភូមិកម្ពុជារបស់យើង មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងមានការរីកចម្រើនគ្រប់វិស័យ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសបដិសេធរបស់ក្រសួងមហាផ្ទៃ លម្អិត៖