ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសៅរ៍ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរលួចក្នុងមូលដ្ឋាន ស្ងាត់ៗនាំគ្នាទាំងក្រុមទៅលួចយកទ្រព្យសម្បត្តិអ្នកដទៃនៅស្រុកសង្កែតែត្រូវសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានអនុវត្តតាមផ្លូវច្បាប់ហើយ។
តាមរបាយការណ៍របស់មន្រ្តីនគរបាលស្រុកសង្កែ បានឱ្យដឹងថា មានករណី អំពេីលួច (លួចយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងរោងម៉ាស៊ីនកិន ស្រូវទុកចោលមួយកន្លែងកាលពីវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ហ៊ុន កែវមុនី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រីឯសម្ភារ បាត់បង់រួមមាន៖ ត្បាល់កិនស្រូវចំនួន០២កំណាត់ ;កង់ដែកយោកក្បាលម៉ាស៊ីនកិនស្រូវ ចំនួន០២ណាត់ ;បំពង់ដែកបឺតខ្យល់ចំនួន០៤ ;កង់ដែកអូសក្បាលម៉ាស៊ីនកិនចំនួន ០១ ;កង់ដែកអូសត្បាល់ចំនួន០១ ;និងជេីងត្បាល់កិនចំនួន០១។
ប្រភពដដែលបន្តថា នៅពេលដឹងថាបាត់ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ភ្លាមនោះលោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ធ្វេីការស្រាវជ្រាវនិងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ចែត ជា នៅចំណុចកេីតហេតុខាងលេី និងបានដកហូតសម្ភារះបាត់បង់ខាងលេី និងមធ្យោបាយរទេះដែក ពណ៌ខៀវលាយពណ៌ក្រហម។
តាមការសាកសួរជនសង័្សយបានឆ្លេីយថា ករណីលួចនេះគឺគាត់មានគ្នាមួយចំនួនទៀតដែលចូលរួមធ្វេីសកម្មភាព ប៉ុន្តែពេលនេះបានគេចខ្លួន ហេីយសមត្ថកិច្ចបានដឹងសាវតារួចហេីយនិងកំពុងបន្តស្វែងរកបន្តទៀត។
បច្ចុប្បន្នជនសង័្សយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីហេីយ។
រីឯសម្ភារៈបានប្រគល់ជូនម្ចាស់វិញ៕
ដោយ៖សហការី