ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីស្នើទាហានស៊ីឈ្នួល អឺរ៉ុបបារម្ភថា អាមេរិកនឹងបង្ខំអ៊ុយក្រែនចរចា

ចែករំលែក៖

ប្រធានាធិបតីពូទីនបានចុះហត្ថលេខាលើក្រឹត្យដែលតម្រូវឱ្យអង្គភាពយោធាស្ម័គ្រចិត្តការពារទឹកដីដើម្បីស្បថភក្ដីភាពជាមួយរុស្ស៊ី។ មន្ត្រីអឺរ៉ុបបារម្ភថា អាមេរិកនឹងជំរុញអ៊ុយក្រែនឱ្យមានកិច្ចចរចាសន្តិភាព។
យោងតាមកាសែត The Guardian កាលពីថ្ងៃទី 25 ខែសីហា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយដែលតម្រូវឱ្យសមាជិកទាំងអស់នៃកងកម្លាំងស្ម័គ្រចិត្តនៅក្នុងប្រទេសរុស្ស៊ីធ្វើសច្ចាប្រណិធាន ច្បាប់នេះចូលជាធរមានភ្លាមៗ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា ក្រឹត្យនេះត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ដោយតម្រូវឱ្យអ្នកដែលចូលរួមក្នុងសកម្មភាពយោធាឬគាំទ្រសង្រ្គាមនៅអ៊ុយក្រែនធ្វើសច្ចាប្រណិធានជាផ្លូវការចំពោះប្រទេស
រុស្ស៉ី។ ក្នុងពាក្យសម្បថរួមមានការប្តេជ្ញាធ្វើតាមបញ្ជារបស់មេបញ្ជាការ និងមេដឹកនាំជាន់ខ្ពស់របស់ខ្លួន។
ក្រឹត្យដែលកំណត់ការស្បថឱ្យក្លាយជាកាតព្វកិច្ចសម្រាប់សមាជិករបស់ Wagner និងក្រុមហ៊ុនយោធាឯកជនផ្សេងទៀត ត្រូវបានគេមើលឃើញថាជាសកម្មភាពមួយ ដើម្បីនាំយកក្រុមទាំងនោះឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
រុស្ស៉ីកំពុងស៉ើបអង្កេតទៅលើហេតុការណ៍ដែលបានកើតឡើងចំពោះយន្តហោះដែលអះអាងថាមានលោក ព្រីហ្គោហ្ស៉ីន និងសមាជិករបស់ខ្លួននៅលើនោះ ប៉ុន្តែមិនទាន់បញ្ចេញលទ្ធផលនៅឡើយទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖