ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួន មេខ្លោងគ្រឿងញៀន ដែលជាអ្នកទោស ត្រូវជនបិទមុខ៦នាក់មករំដោះនៅខេត្តសៀមរាបនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ។
សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានតាមប្រម៉ាញ់ នឹងឃាត់ខ្លួន មេខ្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀនចំនួន២លើក ហើយមានក្រុមជនបិទមុខ៦នាក់ បានបើករថយន្តមួយគ្រឿង មកភ្ជង់សមត្ថកិច្ច រួចរំដោះមេខ្លោងជាអ្នកទោសនោះដើម្បីគេចខ្លួននៅមន្ទីរពេទ្យធ្មេញមួយកន្លែង នៅខេត្តសៀមរាប កាលពី ថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួន ពិរុទ្ធជន ជាមេខ្លោងគ្រឿងញៀនរូបនេះទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ ៖ រ៉ារ៉ា