ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង សាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជាណាចក្រកម្ពុជា  ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង សាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ។ នេះបើយោងតាមព្រះរាជក្រិត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”  នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ 

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជាណាចក្រកម្ពុជា  ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង : 

មាត្រា១ : តែងតាំងមុខតំណែងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ 

មាត្រា២ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖