ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពល់ខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២កញ្ញា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
*១ -តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
*២ -តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣១-៣៣ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
*៣ -តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរិមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្របង្គួរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ៖សហការី