ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួន បុរសជើងខ្លាំង ប្រើហិង្សាទះចំមុខ នារីរងគ្រោះករណីបើកម៉ូតូសាចទឹក ទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជើងខ្លាំង ទះនារីម្នាក់ចំមុខមួយទំហឹង ដែលត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោងព្រាត និងសំណូមពរឲ្យសមត្ថកិច្ច ស៊ើបអង្កេត ស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន និងនាំមកធ្វើការសាកសួរតាមនីតិវិធី ។

បច្ចុប្បន្ននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បុរសជើងខ្លាំងរូបនេះ ក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍ នគរបាលខណ្ឌសែនសុខ បានបញ្ជាក់ អោយដឹងថា  នៅ                                                                                                                                                                            ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ម៉ោង១៥និង ០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់  ករណីហិង្សាដោយចតនា(ប្រើដៃទះចំមុខខាងឆ្វេង) នៅចំណុចតាមផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ ទី សុផាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានវាយចំមុខ ឈ្មោះ មាន ចិន្តាពិសី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានបន្តថា ចំពោះសម្ភារៈបាត់បង់ គ្មាន , ហើយសម្ភារៈបន្សល់ក៏គ្មាន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សហការី         


ចែករំលែក៖