ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :

១- ស្ថានភាពក្នុងពន្ធនាគារនិងសណ្ឋាគារមិនដូចគ្នាទេ = បើដូចគ្នា ទណ្ឌិតនឹងមិនរាងចាលទេ។

២- សកម្មជនបក្សប្រឆាំងជាមនុស្ស = តែជាមនុស្សមានទោសតាមសាលក្រមតុលាការ។

៣- បើក្លាយជាទណ្ឌិតហើយ = មិនដូចជាភ្ញៀវនៅសណ្ឋាគារទេ។

៤- បើមានការប្តឹងតាមផ្លូវតុលាការ = អត់មានរឿងអីខុសច្បាប់ទេ?

៥- ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងនិយាយពីគណបក្សប្រជាជនកម្ពុជាទាំងមិនស្គាល់គណបក្សប្រជាជនកម្ពុជាច្បាស់ = ដោយសារតែខូចខួរក្បាលនិងខួរក្បាលមិនប្រក្រតី?

៦- តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលមិនមានវិសមិតភាពជាមួយមុខងារជាថៅកែក្រុមហ៊ុនឯកជនទេ = ព្រោះទីប្រឹក្សាមិនមែនជាតួនាទីសកម្មនៅក្នុងមុខងារទេ?

៧- ពេលនៅមិនទាន់ចូលគុកក្លាហានណាស់ = តែនៅពេលចូលគុកភ្លាមស្រាប់តែឈឺធ្ងន់ភ្លាម ។ នេះជាពុតត្បុតរបស់ក្រុមឧទ្ទាមក្រៅច្បាប់?

៨- ទោះបីរាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើអ្វីក៏ដោយ = ក៏នៅតែវិទ្យុអាស៊ីសេរីនិងអង្គការសង្គមស៊ីវិលមួយចំនួនទាស់រហូត?

៩- ប្រទេសចិនរងគ្រោះមហន្តរាយធម្មជាតិព្យុះនិងទឹកជំនន់ដ៏ប្រល័យធ្ងន់ធ្ងរ រលំផ្ទះ ថ្មធំៗ អណ្តែតឡានតូចធំ រលំស្ពានថ្នល់ ដើមឈើ លិចលង់ភូមិស្ថាន = តើមកពីលុបបឹង លប់ព្រែកទន្លេរឬ  គ្មានលូរប្រឡាយបង្ហូរទឹកឬ  មិនដូចដែលពួកប្រឆាំងនៅកម្ពុជាចោទនោះទេ?

១០- ដីការបស់តុលាការបារាំងដោយផ្អែកលើសក្ខីកម្មរបស់ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំង = មិនអាចយកជាការបានទេហើយក៏មិនអាចអនុវត្តបានដែរនៅក្នុងប្រទេសកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖