ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុនម៉ាណែត ៖ វិធីសាស្ត្រដែលមានប្រសិទ្ធភាព ដើម្បីយកបេះដូងប្រជាពលរដ្ឋ គឺត្រូវសម្រេចអោយបាននូវលទ្ធផលជាក់ស្តែងជូនគាត់

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុនម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា : វិធីសាស្ត្រដែលមានប្រសិទ្ធភាព ដើម្បីយកបេះដូងប្រជាពលរដ្ឋ គឺត្រូវសម្រេចអោយបាននូវលទ្ធផលជាក់ស្តែងជូនគាត់ ។

នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា : “យើងយកបេះដូងប្រជាពលរដ្ឋមិនមែនដោយការសម្ដែងនោះទ យើងយកបេះដូងប្រជាពលរដ្ឋ មិនមែនដោយសារការនិយាយនៅលើនោះតែមួយទេ តែយើងយកបេះដូងប្រជាពលរដ្ឋ គឺអាស្រ័យលើលទ្ធផលនៅលើដី អ៊ីចឹងសូមបណ្តាក្រសួងស្ថាប័នអាជ្ញាធរទាំងអស់របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិនេះ ចូលរួមនៅក្នុងការអនុវត្តន៍កម្មវិធីនយោបាយ បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំតទៅទៀត”។

សូមបញ្ជាក់ថា : លោកកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើងគ្រប់គ្នា! ហើយនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ថ្ងៃចេញអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយកម្មករ កម្មការិនី ជាលើកដំបូងក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា!

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ៖ បានឃើញស្នាមញញឹម និងសេចក្តីគោរពស្រឡាញ់របស់កម្មករ កម្មការិនី លោកមានថាមពលខ្លាំង បំផុត ដាក់ចិត្ត ដាក់កាយ បម្រើប្រជាពលរដ្ឋ ការពាររក្សាសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិ កាន់តែមានការរីកចម្រើន រុងរឿង ។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា : បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ÷  “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខានតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន។”

ដោយ ៖ សុខ ខេមរា


ចែករំលែក៖