ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ នៅចំណោតពេជ្រនិល លោកយាយម៉ៅពេជ្រនិល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ នៅចំណោទពេជ្រនិល លោកយាយម៉ៅពេជ្រនិល ។ នេះបើយោងតាមរូបភាពពី ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។សូមបញ្ជាក់ថា សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងនៅថ្ងៃទី ៣១ សីហា ២០២៣នេះថា មានឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តប្រភេទ ទេសចរណ៍ នៅចំណោទពេជ្រនិល លោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
តាមព័ត៌មានបញ្ជាក់ គឺបណ្ដាលមកពីមេឃកំពុងធ្លាក់ភ្លៀង ផ្លូវជាតិរអិល ចំណែកកំលាំងនគរបាល កំពុងជួយសម្រួល អន្ដរាគមន៍។ ចំពោះព័ត៌មានលម្អិតខាងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មិនទាន់បញ្ជាក់នៅឡើយទេ ៕

ដោយ៖ សហការី


ចែករំលែក៖