ភ្នំពេញ ៖ លិខិតរំលែកទុក្ខ ជូនចំពោះ កញ្ញា ពុំ ពិសី និងកញ្ញា ពុំ ស្រីពៅ ព្រមទាំងក្រុមគ្រួសារជាទីរាប់អាន
តាំងនាមមន្ត្រីរាជការ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងរូបខ្ញុំផ្ទាល់ ពិតជាមានក្តីក្រៀមកំ្រ ក្តុកក្តួល និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ពេលទទួលដំណឹងថា លោក ឡាយ ពុំ ដែលត្រូវជា ឪពុកបង្កើត កញ្ញា ពុំ ពិសី និងកញ្ញា ពុំ ស្រីពៅ បានទទួលមរណភាពកាលពីថៃ្ងព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោក ឡាយ ពុំ គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី ហើយគឺជាការបាត់បង់ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណីចំពោះចៅ ប្រុសចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្ដិ សហសេវិកដែល លោក ឡាយ ពុំ តែងតែមានសមាន ចិត្តជាមួយ ដោយមិនរើសអើង។
ក្នុងឱកាសប្រកបដោយមានទុក្ខដ៏ក្រៀមក្រំបំផុតនេះក្នុងនាមខ្ញុំផ្ទាល់ និងមន្ត្រី អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ បងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។
សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោក ឡាយ ពុំ បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម កញ្ញា និងក្រុមគ្រួសារសពទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីខ្ញុំ និងមន្រ្តីរាជការ ៕
ដោយ ៖ សិលា