ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ នាយករដ្ឋមន្ត្រី Fumio Kishida បានសន្យាថានឹងចាត់វិធានការដើម្បីជួយដល់ឧស្សាហកម្មអាហារសមុទ្រជប៉ុនដែលរងការខូចខាតដោយសារការហាមឃាត់ការនាំចូលរបស់ប្រទេសចិន។
នាយករដ្ឋមន្ត្រី Kishida បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីផ្សារ Toyosu កាលពីថ្ងៃទី 31 ខែសីហាថា “ខ្ញុំនឹងបង្កើតវិធានការដោយផ្អែកលើមតិផ្សេងៗដែលខ្ញុំបានឮពីឧស្សាហកម្មគ្រឿងសមុទ្រនៅថ្ងៃនេះ” ។
វិធានការពីរនាពេលខាងមុខគឺការចរចាជាមួយប្រទេសចិន និងការបង្កើតបណ្តាញលក់ថ្មី។ ពីមុនរដ្ឋាភិបាលជប៉ុនបានបង្កើតមូលនិធិចំនួនពីរដែលសរុបជាទឹកប្រាក់ចំនួន 80ពាន់លានយ៉េនសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបណ្តាញលក់ ការបង្កកអាហារសមុទ្រដែលលើសរហូតដល់អាចលក់បាន ដោយសារតម្រូវការងើបឡើងវិញក៏ដូចជាវិធានការផ្សេងទៀត។
កាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីជលផលជប៉ុន លោក Tetsuro Nomura បានប្តេជ្ញាធ្វើពិពិធកម្មការនាំចេញទំនិញដែលពឹងផ្អែកលើប្រទេសចិនដូចជា ខ្យង។ មន្ត្រីមួយចំនួនទៀតបានបង្ហាញពីការត្រៀមខ្លួនដើម្បីចាត់វិធានការការទូត (រួមទាំងពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក) ដើម្បីជំរុញឱ្យប្រទេសចិនលុបចោលបម្រាមនេះ។
កាលពីថ្ងៃទី២៤ ខែសីហា ជប៉ុនបានបញ្ចេញទឹកជាផ្លូវការពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Dai-ichi ចូលទៅក្នុងសមុទ្រ។ ប្រទេសចិនបានឆ្លើយតបភ្លាមៗជាមួយនឹងការហាមឃាត់ការនាំចូលអាហារសមុទ្រដ៏ទូលំទូលាយ។
ក្រុមហ៊ុនជប៉ុនជាង 700 បានលក់អាហារសមុទ្រតម្លៃប្រហែល 600 លានដុល្លារទៅប្រទេសចិន ដែលធ្វើឲ្យប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់នេះជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់អាហារសមុទ្រជប៉ុន។ ចំណាត់ថ្នាក់ទី 2 គឺទីក្រុងហុងកុង ដែលហាមឃាត់ការនាំចូលអាហារសមុទ្រពីតំបន់ជប៉ុនចំនួន 10 បន្ទាប់ពីគ្រោះមហន្តរាយ Fukushima៕ ដោយ៖ ធីរីណា
រូបថត៖ Reuters