ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមថ្នាក់ដឹកនាំថ្មី ឈាមថ្មី បន្តពួតដៃជា មួយឈាមចាស់ ប្តេជ្ញា ខិតខំប្រឹងប្រែង បំពេញភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រគល់ជូន

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខការពារជាតិ សំណេះសំណាងជាមួយនាយទាហានកងយោធពលខេមរភូមិន្ទ                                                នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមថ្នាក់ដឹកនាំថ្មី  ឈាមថ្មី បន្តពួតដៃជា មួយឈាមចាស់ ប្តេជ្ញា ខិតខំប្រឹងប្រែង បំពេញភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រគល់ជូន ។ ពិសេសត្រូវអនុវត្តឱ្យខាងតែបាននូវអភិក្រមទាំងប្រាំ “ឆ្លុះ កញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ ព្រមទាំងកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ សំដៅបង្កើនប្រសិទ្ធ ភាពការងារឲ្យកាន់តែរលូនទ្វេឡើងថែមួយកម្រិតទៀត ។                                                    

លោកប្រមុខការពារជាតិថ្មី  លើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយនាយទាហានដែលអញ្ជើញមក ពីបណ្ដាកងឯកភាពនានា ចំណុះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ចូលរួម យ៉ាងច្រើនកុះករ ។ ព្រមទាំងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចជ័យសេនា  ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាបិតាបង្កើតដែលបានអញ្ជើញចូលរួម នាឱកាសនេះ ព្រម ទាំងផ្តល់ឱវាទ ល្អៗសម្រាប់អ្នកបន្តវេនថ្មី ឈាមថ្មី អាណត្តិថ្មីទី ៧ យកទៅអនុវត្តបន្តនាពេលខាងមុខ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ។                                                        ពិធីនេះប្រព្រឹត្តទៅ នារសៀល ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ នាសាលប្រជុំ”បាយ័ន” ក្រសួងការពារ ជាតិ ។                                                                       សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិ ដែលត្រូវព្រះមហាក្សត្រ តែងតាំងជាប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សាទរចំពោះប្រមុខការពារជាថ្មីត្រូវបន្តសហការជាមួយនាយទាហាន ក្រោមឱវាទចាត់ចែងការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេច បេសកកម្មជូនជាតិមាតុភូមិ ដោយស្មារតីឆន្ទៈ មោះមុតទើបដោះស្រាយបញ្ហាចំពោះមុខបានដោយរលូន ។ ទោះឧបសគ្គប៉ុណ្ណា បើមាន ការសាមគ្គីឯកភាពគ្នា រួមគិត រួមធ្វើ និងរួមទទួល ខុសត្រូវ តាមឋានានុក្រម តួនាទីរៀងៗខ្លួន ភារកិច្ចទាំងនោះនិងសម្រេចដោយរលូន ។                                                                   ក្នុងនោះផងដែរ សម្ដេចពិជ័យសេនាលោកក៏បានលើកឡើងពីការដឹកនាំក្រសួងការពារជាតិ នារយៈពេល ៣៥ ឆ្នាំកន្លង មកមានទាំងផ្អែម ល្ហែមនិងល្វីងជូរចត់ ពិសេសការធ្វើសង្គ្រាមចាប់តាំងពីដើមទសវត្សរ៍ ៦០ ដែលសម្ដេចត្រូវបានរដ្ឋការជំនាន់នោះ ចាប់ចងយកទៅប្រហារជីវិត ។ តែដោយសារទឹកដោះ ម្តាយថ្លៃ ទើបបានរួចជីវិត ក្លាយមកជាឈ្មោះទៀ “បាញ់” រហូតមកដល់សព្វថ្ងៃនេះ ។                                              

ក្នុងសង្កថាជាងមួយម៉ោង របស់សម្តេចពិជ័យសេនា បង្ហាញឱ្យឃើញនៅវីរភាពដ៏ខ្ពង់ខ្ពស់របស់លោក ។ ក្នុងនោះសម្ដេចក៏មិនភ្លេចរំលេចនូវ គុណូប្បការៈ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិកឯក នៃនយោបាយឈ្នះ ឈ្នះនាំមកនូវសន្តិភាព និងការឯកភាពជាតិរហូតមកដល់សព្វថ្ងៃនេះ ។ ព្រមទាំងដោះស្រាយគ្រប់ហេតុការណ៍ដែលកើតមាន ឡើងក្នុងរយៈពេលជាង៤០ ឆ្នាំកន្លងមកនេះ គួរឱ្យកោតស្ងប់ស្ងែងនូវ វីរភាពដ៏ប្រពៃថ្លៃថ្លានេះ សម្រាប់ប្រជាពល រដ្ឋកម្ពុជាក៏ដូចជាកងយោធពលខេមរភូមិន្ទត្រង់ត្រាប់និងរៀន សូត្រតាមផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖