ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ប្រើប្រាស់ថ្នាំញៀននិងវត្ថុតាង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍មន្ត្រីសមត្ថកិច្ចជំនាញក្រុងបានឱ្យដឹងថា÷នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់ប៉ៃលិន​ចុះល្បាតតាមភូមិសាស្ត្រក្នុងសង្កាត់ប៉ៃលិន​ រហូតដល់ចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រាប់តែប្រទះឃេីញមុខសញ្ញាគួរឱ្យសង្ស័យបុរសម្នាក់ ឈ្មោះ​ សំ​ ដារ៉ា​ ហៅតួ​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ រស់នៅភូមិបរឌិននៀវ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ធ្វើការឃាត់​សួរនាំ​ និងឆែកឆេរលេីដងខ្លួនរកឃេីញម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ​០១កញ្ចប់​ ទម្ងន់១,០៨ក្រាម​ សាច់ថ្នាំសុទ្ធ​។

វត្ថុតាងដកហូតរួមមាន៖

-ម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ប៉ៃលិន1C-7216 ចំនួន ០១គ្រឿង។ 

ក្រោយសមត្ថកិច្ចជំនាញសួរនាំជនសង្ស័យបានឆ្លើយសារភាពថា​ថ្នាំញៀន ដែលកម្លាំងសមត្ថកិច្ចឆែកឆេររកឃេីញ​ ​គឺខ្លួនបានទិញពីឈ្មោះ​ ប្រុស​ រស់នៅភូមិសួនអំពៅកេីត​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ 

បន្ទាប់មកកម្លាំងជំនាញក៏បានចុះស្រាវជ្រាវនៅវេលាម៉ោង១១និង៣០​នាទី​ ថ្ងៃខែឆ្នាំដដែល​ រួចស្នើសុំការអនុញ្ញាត​និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក​ឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការនគរ​បាលខេត្តប៉ៃលិន​ និងដោយមានការ​សម្រប​សម្រួលនីតិវិធីពី​ លោក សេង​ គីមឡាក់​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន​ បានចាត់តាំងលោក​ ហេង​ ថៃផេង​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន​ ដឹកនាំកម្លាំងផែន​ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឃុន​ ប្រុស​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ រស់នៅភូមិសួនអំពៅកេីត សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។ 

រួចក៏ឆែកឆេរក្នុងគេហដ្ឋាន របស់ជនសង្ស័យរកឃេីញដូចខាងក្រោម៖

 ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ០១កញ្ចប់តូច​ ទម្ងន់​ ០,២១ក្រាម​ សាច់ថ្នាំសុទ្ធ។ 

២-ថង់សម្រាប់វិចខ្ចប់គ្រឿងញៀន ចំនួន០១ដុំ។

៣-កាំភ្លេីងកែឆ្នៃ ចំនួន០១ដេីម។

៤-ដងកាំភ្លេីងកែឆ្នៃ ចំនួន០១ដេីម។

៥-សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ 

-ជនសង្ស័យរួមទាំងវត្ថុតាង​ បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីធ្វើការសាកសួរ។

នៅវេលាម៉ោង​១៥និង០០នាទី​ ថ្ងៃខែឆ្នាំដដែល​ កម្លាំងផែនប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣​នាក់​ ដែលបានទំនាក់ទំនងតាមរយៈទូរ​ស័ព្ទដៃ​ទិញថ្នាំញៀន ពីឈ្មោះ​ ឃុន​ ប្រុស​ ដេីម្បីយកទៅប្រេីប្រាស់​ជនសង្ស័យ០៣នាក់​មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ខា​ ហៃ​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-វត្ថុតាង​ដកហូតរួមមាន៖

ក-ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីចាស់ ចំនួន០១គ្រឿង។ 

ខ-ទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅ​ ចំនួន០១គ្រឿង។

២-ឈ្មោះ ផាត​ សម្ភស្ស​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

–វត្ថុតាងដែលកម្លាំងប្រមូលបានរួមមាន៖

ក-ម៉ូតូម៉ាកហុងដាវេវ ពណ៌ទឹកក្រូច ស៊េរីចាស់ គ្មានស្លាកលេខចំនួន០១គ្រឿង។ 

ខ-ទូរស័ព្ទម៉ាកoppo ពណ៌ស ចំនួន០១គ្រឿង។

៣-ឈ្មោះ នាក់​ កី​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិបឌិននៀវ សង្កាត់​ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-វត្ថុតាង​ដកហូតរួមមាន៖

ក-ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧​ ស្លាកលេខ​ បាត់ដំបង​1P-9601- ០១គ្រឿង។ 

ខ-ទូរស័ព្ទដៃម៉ាកoppoពណ៌ខ្មៅ ០១គ្រឿង។

-ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥នាក់​ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សំ​ ដារ៉ា​ ហៅតួ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។ 

២-ឈ្មោះ ឃុន​ ប្រុស​ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។

៣-ឈ្មោះ ខា​ ហៃ​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​ កម្មករ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។

៤-ឈ្មោះ ផាត​ សម្ភស្ស​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។

៥-ឈ្មោះ នាក់​ កី​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​ កម្មករ រស់នៅភូមិបរឌិននៀវ សង្កាត់​ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។

-វត្ថុតាងដកហូតសរុបរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ០២កញ្ចប់ ទម្ងន់១,២៩ក្រាមសាច់ថ្នាំសុទ្ធ។

២-ម៉ូតូ០៤គ្រឿង៖

ក-ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ​ ប៉ៃលិន1C-7216 ១គ្រឿង។ 

ខ-ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧​ ស្លាកលេខ​បាត់ដំបង​1P-9601  ០១គ្រឿង។ 

គ-ម៉ូតូម៉ាកហុងដាវេវ ពណ៌ទឹកក្រូច ស៊េរីចាស់ គ្មានស្លាកលេខ០១គ្រឿង។ 

ឃ-ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីចាស់ ០១គ្រឿង។ 

៣-កាំភ្លេីងកែឆ្នៃ ០១ដេីម។

៤-ដងកាំភ្លេីងកែឆ្នៃ ០១ដេីម។

៥-ទូរស័ព្ទដៃចំនួន០៣គ្រឿង៖

ក-ទូរស័ព្ទដៃម៉ាក oppoពណ៌ខ្មៅ ០១គ្រឿង។

ខ-ទូរស័ព្ទដៃម៉ាកoppoពណ៌ស ០១គ្រឿង។

គ-ទូរស័ព្ទម៉ាកoppoពណ៌ខ្មៅ​ ០១គ្រឿង។

៦-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ 

-ករណីខាងលើនេះ លោកអធិការបានស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖