ព័ត៌មានទាន់ហេតុការណ៍៖

សាហាវព្រៃផ្សៃណាស់ ជនជាតិវៀតណាម០២នាក់និងបក្សពួកចាប់បង្ខាំងមនុស្សធ្វើទារុណកម្មបណ្ដាលឱ្យជនរងគ្រោះស្លាប់និងជម្រិតទារប្រាក់នៅក្រុងសំពៅពួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនជាតិវៀតណាមពីរនាក់ក្នុងចំណោមបក្សពួក៩នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យនិងបក្សពួកខាងលើនេះបានចាប់បង្ខាំងមនុស្សធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់និងជម្រិតទារប្រាក់ ។ ករណីសាហាវព្រៃផ្សៃនេះបានកើតឡើងកាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលគ្មានលេខ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

     មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់ ទី១- ឈ្មោះ ង្វៀង វ៉ាន់ថាំ(NGUYEN VAN THANH)ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ក្រុមហ៊ុន យ៉ុងយុំាង ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល និង២-ឈ្មោះ ង្វៀង វិចហុិញ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្រុមហ៊ុនយ៉ុងយ័ន ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ចំណែកជនសង្ស័យ៧នាក់ទៀតត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

    ប្រភពដដែលបានបន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព និងយោងតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ អំពីរូបថតជនសង្ស័យទាំង២ខាងលើ បានបញ្ជាក់ថាពិតជាមានពាក់ព័ន្ធក្នុងករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ធ្វើទារុណកម្មបណ្ដាឲ្យជនរងគ្រោះស្លាប់និងជំរិតទារប្រាក់) នេះពិតប្រាកដមែន។

     បច្ចុប្បន្ន​ជំនាញបានយក​មុខសង្ស័យ​ជនជាតិ​វៀតណាមចំនួន៩នាក់ពីខេត្តស្វាយរៀងយកមកសាកសួរក្រុមការងារកំពុងស្រាវជ្រាវបន្ត៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖