អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាននិយាយនៅថ្ងៃទី 2 ខែកញ្ញាថាមនុស្ស 4 នាក់រួមទាំងពលរដ្ឋចិនពីរនាក់ត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្តរបស់ពួកគេដឹកមាសត្រូវបានវាយប្រហារនៅក្នុងតំបន់ភាគខាងកើតដែលមិនមានសន្តិសុខតឹងតែង។
ការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី 1 ខែកញ្ញា នៅពេលដែលក្បួនរថយន្តចំនួន 4 គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន TSM Mining កំពុងដឹកជញ្ជូនមាសពីអណ្តូងរ៉ែនៅជិតទន្លេ Kimbi ក្នុងតំបន់ Fizi នៃខេត្ត South Kivu ។
ក្រុមអ្នកវាយប្រហារបានលួចថង់មាសពីរថយន្ត។ ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះមានជនជាតិចិន២នាក់ ទាហានកុងហ្គោម្នាក់និងអ្នកបើកបរម្នាក់ ។ ក្រៅពីនេះ មនុស្សបីនាក់ទៀតបានរងរបួសក្នុងការវាយប្រហារនេះ ក្នុងនោះមានកម្មករចិនម្នាក់។
អាជ្ញាធរបាននិយាយថា អ្នកវាយប្រហារគឺជាអ្នកស្រុកមកពីតំបន់ Maniema ក្បែរនោះ។ ប្រទេសចិនគឺជាអ្នកវិនិយោគដ៏សំខាន់នៅក្នុងប្រទេសកុងហ្គោ ជាពិសេសនៅក្នុងឧស្សាហកម្មរុករករ៉ែ។ ទន្ទឹមនឹងនោះ ខេត្ត Kivu ខាងត្បូងតែងតែជួបប្រទះការវាយប្រហារពីក្រុមប្រដាប់អាវុធ។ ភាពតានតឹងបានកើនឡើងកាលពីពេលថ្មីៗនេះរវាងអ្នកស្រុកនឹងក្រុមហ៊ុនរុករករ៉ែរបស់ចិន។
កាលពីថ្ងៃទី 29 ខែសីហា មន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានប្រកាសថា មនុស្សយ៉ាងហោចណាស់ 14 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយពួកឧទ្ទាម Codeco នៅក្នុងតំបន់រុករករ៉ែ Shaba តំបន់ Aru ខេត្ត Ituri នៅភាគឦសាននៃប្រទេសនេះ៕ ដោយ៖ ធីរីណា
រូបថត៖ AFP/TTXVN