ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈជនសង្ស័យចំនួន ១៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១,១៣ក្រាម និង ១៦កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ៥អង្គភាព មានដូចខាងក្រោម៖
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៩០ក្រាម។
*២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣កញ្ចប់តូច។
*៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២៣ក្រាម។
*៥ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១១កញ្ចប់តូច ៕
ដោយ៖ សហការី