ព័ត៌មានទាន់ហេតុការណ៍៖

ប្រេីប្រា​ស់​កាំបិតខ្វែវ​គាស់កញ្ចក់ផ្ទះអ្នកភូមិប៉ងចូលលួចយក​ទ្រព្យសម្បត្តិ​ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ ​បានធ្វេីសកម្មភា​ពប្រេីប្រា​ស់​កាំបិតខ្វែវ​គាស់ទម្លុះ​ទម្លា​យ​បម្រុងចូលលួចយកទ្រព្យស​ម្បត្តិ​ ខណៈកំពុងធ្វេីសកម្ម​ភាព​នេះក៏ត្រូវបានសាច់ញាតិក្រុមគ្រួ​សារ​ដឹងទាន់ក៏ស្រែកឆោ​ឡោ​ឡេីង​ ហេីយជនសង័្សយបានគេចខ្លួនពីកន្លែងកេីតហេតុ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គេច​មិន​ផុត​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី០២​ ខែកញ្ញាម្សិលមិញនេះ​ ស្ថិតនៅចំណុចក្រមទី០៦ ភូមិដូង ឃុំឈេី​ទាល ស្រុកបាណន់​ ខេត្តបាត់​ដំបង​។ 

ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ រ៉េត​ សៅ​ដា​ ភេទស្រី​ អាយុ៣១ឆ្នាំ​ ទីលំ​នៅស្ថិតនៅចំណុចក្រមទី០៦ ភូមិដូង ឃុំឈេី​ទាល ស្រុកបាណន់​ ខេត្តបាត់​ដំបង​។ 

សូមជម្រាបថា​ ក្រោយកេីតហេតុ​ជនរងគ្រោះ​ បា​នផ្តល់ព័ត៌មានភ្លាមៗទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ និងនគរបាលស្រុក​ ឱ្យជួយ​អន្តរាគមន៍​ និងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈា​នទៅឃាត់ខ្លួនជនសង័្សយឈ្មោះលី​ ប៊ុនថេន​ ហៅ​ ង៉ា ភេទប្រុស​ អាយុ​២៩ឆ្នាំមា​ន​ទីលំនៅភូមិស្តៅ​ ឃុំស្តៅ​ ស្រុករតនមណ្ឌ​ល​ ខេត្តបាត់ដំបង​។ 

ចំណែក​ដកហូតវត្ថុតាងចាប់យកបាន៖

– ម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ ០១គ្រឿង(ម៉ូតូចាស់)

-រ៉ឺម៉ករទេះដែកចំនួន០១គ្រឿង

-កាំបិតខ្វែវចំនួន០១

-កូនកន្ត្រៃចំនួន០១

គួរបញ្ជាក់ថា​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាគេបាន​ប្រេីប្រា​ស់​កាំបិតខ្វែវធ្វេីសកម្មភាពគាស់កញ្ចក់ផ្ទះជនងគ្រោះខាងលេី​ បំណងចូលលួចយកទ្រព្យសម្បត្តិ​ តែមិនទាន់លួចបានផងត្រូវបានគេដឹងក៏​ស្រែកឆោឡោ​ ហេីយក៏គេចខ្លួន​ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់​ ខ្លួនបាន។ 

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​កម្លាំងនគរបាលស្រុកបាណន់​ ​បានបញ្ជូនទៅឱ្យសមត្ថកិច្ចផែនជំនាញ​ព្រហ្មទណ្ឌ​ ដើម្បីអនុវត្តតាមនីតិវិធី​ច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖