ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ជាក់ស្ដែងយោងតាមក្រសួងធនធានទឹក បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានដូចខាងក្រោម៖
*ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង
*ទី២៖ ទន្លេមេគង្គ-ក្រចេះ
*ទី៣៖ ទន្លេមេគង្គ-កំពង់ចាម
*ទី៤៖ ទន្លេបាសាក់-ចតុមុខ
*ទី៥៖ ទន្លេមេគង្គ-អ្នកលឿង
*ទី៦៖ ទន្លេបាសាក់-កោះខែល
*ទី៧៖ ទន្លេសាប-ព្រែកក្តាម
*និងទី៨៖ ទន្លេសាប-កំពង់ហ្លួង
គួរជម្រាបជូនថា យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះដែរ ក៏បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣) និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ ដោយព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ។ ដូច្នេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
ខាងក្រោមនេះជាព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់លម្អិត របស់ក្រសួងធនធានទឹក ស្ដីពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ៖
ដោយ៖ សហការី