ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីអញ្ជើញចូលរួមកិច្ចប្រជុំ នៅឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ។

សូមបញ្ជាក់ថា ៖ បន្ទាប់ពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី លោកក៏អញ្ជើញដឹកនាំកិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីបែងចែកការងារ ដល់រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក ។ល។ តាមប្រសាសន៍ណែនាំជាសាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវអោយរដ្ឋមន្ត្រីតាមក្រសួងធ្វើកិច្ចការនេះមិនអោយលើសពីសប្តាហ៍ កាលពីម្សិលមុិញ ៕

ដោយ ៖ សិលា


ចែករំលែក៖