ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបញ្ចូនខ្លួននិងសំណុំរឿងទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ។
គួរបញ្ជាក់ថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ខាងលេីនេះពាក់ព័ន្ធករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) និងបានធ្វេីការឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២នឹង០០នាទី នៅចំណុចខាងកើតស្ថានីយ៍ប្រេងសាំងតូតាល់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៦នាក់ខាងលេីរួមមាន៖
១-ឈ្មោះ ធីម សុខម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ សំ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣-ឈ្មោះ សឿន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនNIC ស្នាក់នៅផ្ទះជួល បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤-ឈ្មោះ គង់ មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៥-ឈ្មោះ វ៉ុន សុវណ្ណដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងវ៉ែនតា ស្នាក់នៅ ហាង វ៉ែនតា ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៦-ឈ្មោះ គីម ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូ ចំនួន៤គ្រឿង និងទូរស័ព្ទដៃ ចំនួន៤គ្រឿង។
បច្ចុប្បន្ននេះ ក្រុមជនសង្ស័យ០៦នាក់ខាងលេី ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ