ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយ តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត។
ប្រសាសន៍លើកឡើងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍន ភាពការងារអគ្គាធិការកិច្ចនិងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថាការពង្រឹងមុខងារសាធារណៈ គឺជាការងារអទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្រប សម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាពនិងការលើក ទឹកចិត្តបន្ថែមតាមរយៈការប្រលងប្រណាំងពីប្រសិទ្ធ ភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈ ពាក្យស្លោក “ទូកទៅកំពង់នៅ”។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថ ភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វ ផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់៕
ដោយ៖ សហការី