ភ្នំពេញ ៖ ឈានមកដល់ល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ រឿងរ៉ាវ យុវជនជិះម៉ូតូទៅដួលប៉ះរថយន្ត570 របស់ស្ត្រីម្នាក់ដែលជាម្ចាស់ មន្ទីរសម្រាកព្យាបាល និង សម្ភព ឥន្ទ្រទេវី១ នោះ ភាគីទាំងសងខាង នៅតែមិន ចូលខ្លួនអង្គុយទល់មុខគ្នាដើម្បីដោះស្រាយនៅឡើយទេ។
លោក នាយប៉ុស្តិ៍ទួលសង្កែ១ នៃអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវបានបញ្ជាក់ថា ទុកពេលវេលាគ្រប់គ្រាន់ហើយ សម្រាប់ឲ្យភាគីទាំងសងខាងធ្វើការចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ដោយសម្របសម្រួលគ្នា តែភាគីទាំងសងខាងមិនព្រមចូលខ្លួនឡើយ ដូចច្នេះកម្លាំងសមត្ថកិច្ចមិនអាចពន្យារពេលបានទៀតនោះ ត្រូវតែបញ្ជូនសុណុំរឿងទៅ អធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវ រួចបញ្ជូនបន្តទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី នាថ្ងៃទី៥ ឬ ទីទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរ បុកប៉ះរថយន្តរបស់គាត់ត្រឹមបន្តិចបន្តួចសោះនោះ ទារលុយ ៥០០ដុល្លារ គេយល់ព្រមសងអោយហើយ នៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទះកំផ្លៀងយុវជននោះដល់ ៥ដៃ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ យុវជនម្នាក់ជិះម៉ូតូដួលទៅប៉ះរថយន្តស៊េរីទំនើប ម៉ាក ឡិចស៊ីស KURU 570 ដែលពាក់ស្លាកលេខ កម្ពុជា CEO TGN1 របស់ស្រ្តី ម្នាក់ជាម្ចាស់ មន្ទីសម្រាកព្យាបាល និង សម្ភាព ឥន្ទ្រទេវី១ គឺរយៈពេល៤ថ្ងៃមកហើយ ភាគីទាំងសងខាងមិនទាន់ចូលខ្លួនអង្គុយទាល់មុខគ្នាដើម្បីដោះស្រាយ។
តាមការលើកឡើងរបស់យុវជនដែលជិះម៉ូតូទៅដួលត្រូវពីក្រោយរថយន្ត៥៧០នោះ គាត់បានបញ្ជាក់ថា ឈានមកត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រូបគាត់បានចូលខ្លួនទៅដោះស្រាយ និង ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ គ្រប់ពេលវេលាដែល មន្ត្រីនគរបាលយុត្តិធម៏កោះហៅឲ្យ ភាគីទាំងសងខាងចូលខ្លួន ប៉ុន្តែស្ត្រីដែលជាម្ចាស់រថយន្តមិនមានវត្តមាន ឬ មិនព្រមចូលខ្លួនទៅដោយះស្រាយនោះឡើយ។
ប៉ុន្តែនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីដែលជាម្ចាស់រថយន្ត បានធ្វើការបកស្រាយនៅលើបណ្តាញសង្គម ដោយនីតិយាយអំពី មូលហេតុជុំវិញរឿងរ៉ាវដែលកើតមានឡើង ថារូបគាត់ មិនបានទះកំផ្លៀងយុវជននោះទេ គ្រាន់តែជាការប្រតាយប្រតប់គ្នា ដើម្បីគេចផុតពីការប៉ះពាល់រាងកាយរូបគាត់ពីសំណាក់យុវជនរូបនោះ ដែលជិះម៉ូតូស្រវឹងមកបុកគូទឡនរបស់គាត់ ហើយចំពោះចាក់ច្រវ៉ាកម៉ូតូ គឺជាតួនាទីរបស់សន្តិសុខក្នុងការការពារទ្រព្យសម្បតិ្តឲ្យភ្លៀវ។ ហើយចំពោះការបង្ហាយកាំមេរ៉ាសុវត្ថិភាព រាល់សកម្មភាព ប្រតាយប្រតប់គ្នានោះ រូបគាត់បានប្រគល់ជួនសមត្ថកិច្ចរួចរាល់ហើយ ។ ហើយស្ត្រីរូបគាត់បាននិយាយថា គាត់រវល់ការងាររកសុី និងចង់ឲ្យរឿងរ៉ាវនេះបញ្ជប់ឲ្យបានលឿនឆាប់រហ័ស ។ ប៉ុន្តែហេតុអីស្ត្រីជាម្ចាស់រថយន្តមិនព្រមចូលខ្លួនដោះស្រាយបែបនេះ នេះជាការបញ្ជក់ពីសមត្ថកិច្ចមូលដ្ឋាន។
ដោយភាគីទាំងសងខាងកំពុងតែប្តឹងផ្តល់គ្នា ទៅវិញទៅមក ខណៈ យុវជនដែលត្រូវម្ចាស់រថយន្តទះកំភ្លៀងនោះ បានប្តឹងទៅម្ចាស់រថយន្តពីបទ អំពើហិង្សាដោយចេទនា ។ ចំណែកខាងម្ចាស់រថយន្តបាន បង្ហោះសារ និង ដាក់ពាក្យប្តឹងទៅកាន់យុវជននោះ បានបៀតបៀនរាងកាយ លូកលាន់រាងកាយ និង ស្រែកឡូឡា ក្នុងមន្ទីពេទ្យរបស់ខ្លួន។
តាមការបញ្ចាក់ពីយុវជនជិះម៉ូតូ បានប្រាប់ឲ្យដឹងថា រូបគាត់មិនបានស្រវឹងបើកបរ ឬ ប៉ះពាល់រាងកាយស្ត្រីជាម្ចាស់រថយន្តឡើយ នេះជាការចោទប្រកាន់ទាំងស្រុង ។ បន្ទាប់ពីថ្ងៃកើតហេតុមក គិតមកត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺកើតហេតុបានរយៈពេល៦ថ្ងៃហើយ ដោយខាងស្ត្រីជាម្ចាស់រថយន្តមិនចូលខ្លួនទៅដោះស្រាយ ហើយលឿដំណឹងថា ស្ត្រីជាម្ចាស់រថយន្តបានជួលមេធាវីដើម្បីដោះស្រាយផងដែរ។
បើតាមការបញ្ចាក់ពី លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា សុំណុំរឿងបញ្ជូនទៅកាន់តុលាការថ្ងៃទី៥ ឬ ទី៦ ខែកញ្ញា នេះ បើភាគីមិនចូលខ្លួនអង្គុយតុទល់មុខគ្នា ដោះស្រាយបែបនេះ សមត្ថកិច្ចមិនអាចចាំយូរបានទេ មានរឿងរ៉ាវ ឬ រឿងក្តីជាច្រើនទៀតសម្រាប់ដោះស្រាយជូនពលរដ្ឋដើម្បីសុខសុវត្តិភាពភូមិឃុំ ក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ ៖ រ៉ារ៉ា