ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតរឿងរ៉ាវ ដែលស្ត្រីជាម្ចាស់រថយន្ត៥៧០ បានទះកំផ្លៀងយុវជនម្នាក់ដែលជិះម៉ូតូទៅបុករថយន្តរបស់គាត់នោះ ភាគីទាំងសងខាងបានដោះស្រាយគ្នាដោយពុំមានសំណងរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ឈានមកត្រឹមល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលល្បឿនដួលទៅប៉ះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចសុីស KURU 570 ដែលចតចោលនៅក្នុង មន្ទីរសម្រាកព្យាបាល និង សម្ភព ឥន្ទ្រទេវី១ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ បច្ចុប្បន្នភាគីទាំងសងខាងបានអង្គុយទល់មុខគ្នា ហើយបានសម្របសម្រួលគ្នា ដោយបញ្ចប់បញ្ហា ភាគីទាំងសងខាងពុំមានសំណងសងគ្នា រៀងខ្លួននោះឡើយ។ ក្នុងដំណាក់កាល នីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌មុនពេលឃាត់ខ្លួនស្ត្រីជនសង្ស័យដែលបង្កហិង្សាដែលជាបទល្មើសព្រហ្មទណ្ឌ ។

តាមការបញ្ជាក់ពីយុវជនដែលជិះម៉ូតូបុករថយន្តស្ត្រីជាម្ចាស់ មន្ទីសម្រាក ព្យាបាល និង សម្ភព ឥន្ទ្រទេវី១ បានប្រាប់ឲ្យដឹងថា រយៈពេល៦ថ្ងៃទើបស្ត្រីជាម្ចាស់រថយន្ត មានការចូលខ្លួនមកដោះស្រាយ ហើយ នីតិវិធីក្នុងការដោះស្រាយ គឺភាគីសងខាងបានសម្របសម្រួលដោយសន្តិវិធី ពុំមានសងសំណងទៅបុគ្គលណាម្នាក់ឡើយគឺចប់រៀងខ្លួន។

នេះបានបង្ហាញថា ការអសមត្ថភាពមួយរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការនគរបាលខណ្ឌឬស្សីកែវ ដែលសំណុំរឿងបានពន្យារ ឬអូសបន្លាយមិនព្រមបញ្ជូនសំណុំរឿងទៅកាន់តុលាការ អូសបន្លាយថ្ងៃនេះ ថ្ងៃនោះ មិនមានការឃាត់ខ្លួនជនសង្ស័យដែលប្រើអំពើហិង្សាដោយចេតនា ជាក់ស្តែង ជាបទល្មើសព្រហ្មទណ្ឌ ជាប់បណ្តឹងអាជ្ញាក៏ដោយ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖