ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦១នាក់ ក្នុងថ្ងៃ​តែមួយ​ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀនចំនួន ១៧ករណីនៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦១នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។​ ចាត់ចែង សម្រួល ១ករណី ឃាត់ ៥នាក់ (ស្រី ២នាក់)។​ និងប្រើប្រាស់ ៦ករណី ឃាត់ ៣៩នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣០៣១,៥១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣០១៣,១២ក្រាម។

*៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យក Ice ១៣,៧៤ក្រាម។

*៥ / កណ្តាល៖ ចាត់ចែង ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៦៣ក្រាម។

*៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,២៨ក្រាម។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២២ក្រាម។

*៨ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ១,០៥ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៤៧ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖