ខេត្តប៉ៃលិន៖ ប្រពន្ធបានកាប់សម្លាប់ប្តីនៅក្នុងបន្ទប់ដេកក្នុងផ្ទះ ក្រោយពីប្តីមកពីចូលរួមខួបកំណើតគេស្រវឹងដេកលង់លក់មិនដឹងខ្លួន រួចហើយស្ត្រីជាឃាតកបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តនៅវេលាម៉ោងប្រហែល៣ជិតភ្លឺឈានចូលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) ចំណែកជនដៃដល់ឈ្មោះ ចេង ចាន់ថា( ប្រពន្ធ) អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ទាំង២នាក់ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារឿយៗ។
សមត្ថកិច្ចបានបញ្ជាក់ថា÷ ស្ត្រីជាប្រពន្ធឈ្មោះចេង ចាន់ថា បានធ្វើដំណើរទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដោយបញ្ជាក់ថា ខ្លួនបានសម្លាប់ប្តីហើយ។
ក្រោយពីធ្វើកោសល្យវិច័យរួចនគរបាលបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារប្រពន្ធកាប់ជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេកលើពួក។
បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅភូមិកើតហេតុខាងលើ៕
ដោយ៖ ស សារ៉េត