ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បន្តចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសបទល្មើសលួច ឆក់ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូបំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំងដែលបង្កការរំខានដល់ប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងក្រុមប្រដេញ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងប៉ុស្តិរដ្ឋបាល នៃអធិដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញធ្វើសកម្មភាពល្បាតទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ពិសេសបទល្មើសឆក់ ក្រុមក្មេងទំនើង ម៉ូតូបំពង់សម្លេង(សុីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
ក្នុងប្រតិបត្តិការនោះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។
គួរបញ្ជាក់ថា ដេីម្បីគ្រប់គ្រងសភាពការណ៍នេះបាន កម្លាំងអធិការដ្ឋានដូនពេញ បានប្រេីប្រាស់ នូវវិធានការបង្ការជាមុនចំពោះសមាសភាពដែលមានការសង្ស័យ ហើយកម្លាំងជំនាញបានឃាត់ខ្លួនយុវជន យុវតី ដែលកំពុងប្រមូលផ្តុំយកមកធ្វេីការសាកសួរ និងធ្វេីការត្រួតពិនិត្យលេីមធ្យោបាយដែលមិនមានស្លាកលេខ និងស្លាកលេខខុសប្រក្រតី ព្រមទាំងធ្វើកិច្ចសន្យា និងកសាងសាវតាជាតិ ទុកងាយស្រួល បើសិនសមាសភាពខាងលើបង្ការបទល្មើស គឺមន្រ្តីជំនាញងាយស្រួលគ្រប់គ្រងនូវអត្តសញ្ញាណបាន៕
ដោយ៖ សហការី