ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រូពេទ្យ​ អយ​ ឆវឌ្ឍនី​ ប្រឈមនឹងការ​ជាប់​ពន្ធនាគារ​បេី​សំណុំរឿងថ្មី​បញ្ជូនដល់​តុលាការ​ ?

ចែករំលែក៖

    ភ្នំពេញ ៖ សំណុំរឿង​ករណី​អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ដែល​ប្រេីហិង្សា​(​ទះកំផ្លៀង​)​ លេីជន​រងគ្រោះ​ឈ្មោះ​ ហឿន​ សុខរតណី​ នឹងត្រូវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ចាត់ការ​បន្ត ទោះបី​អ្នកគ្រូពេទ្យ​ប្រឹងលួងលោម​ជនរងគ្រោះមកបញ្ចប់ហេីយក្ដី​ ។ បណ្ដឹង​ព្រហ្មទណ្ឌមិនអាចបញ្ចប់ត្រឹម​ការ​ព្រមព្រៀងគ្នាណាមួយ​នោះទេ​ គឺ​ត្រូវ​បញ្ជូន​សំណុំរឿង​រួមទាំង​វត្ថុតាង​ទៅ​អយ្យការ​ដេីម្បីចាត់ការបន្ត​ ។

    លោក​វរសេនីយ៍​ នង​ សាប៊ុង​ ប្រធាននគរបាល​ប៉ុស្តិ៍ទួលសង្កែ១​ បាន​បញ្ជាក់ប្រាប់ថា​ ករណី​អ្នកគ្រូពេទ្យ​ប្រេី​ហិង្សានោះ​លោក​បានបញ្ជា​អោយ​បញ្ជូន​សំណុំរឿងទៅកាន់​តុលាការ​ហើយ គឺ​មិនអនុញ្ញាតអោយសម្របសម្រួល​គ្នា​ទេ​ ។

    ដោយឡែក​នៅ​ព្រឹក​នេះ​ លោក​ ម៉ៅ​ បូរ៉ែន​ ដែល​អះអាងថាជាជនរងគ្រោះដោយសារ​អ្នកគ្រូ​ អយ​ ឆវឌ្ឍនី​ ដែរនោះ​ បាន​អោយដឹងថា លោកក៏បានដាក់​ពាក្យសុំរូបមន្តអនុវត្ត​សាលក្រម​ស្ថាពរ​ដែលលោក​បាន​ឈ្នះក្ដី​ជនជាប់ចោទ​ អយ​ ឆវឌ្ឍនី​ ដែរ។

     អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ រយៈពេល​ ១ឆ្នាំ​ តែ​ទោសនេះត្រូវព្យួរ​ពីបទ​ ហិង្សា​ដោយចេតនា​ ។  តាម​ការ​ផ្ដន្ទាទោស​នេះ​ បេី​សំណុំរឿង​ថ្មី​ដែល​ អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ប្រេីហិង្សា​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះគាត់ត្រូវប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដោយស្វ័យ​ប្រវត្តិ​ ព្រោះទោសព្យួររបស់គាត់នៅ​ជា​ធរមាន​នៅ​ឡេីយ​ទេ។

     សូមបញ្ជាក់ជូនថា  សំណុំរឿង​ករណី​ អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ដែល​ប្រេីហិង្សា​ (​ ទះកំផ្លៀង​ )​ លេីជន​រងគ្រោះ​ឈ្មោះ​ ហឿន​ សុខរតណី​ ត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ , ដោយយុវជនឈ្មោះ ហឿន​ សុខរតណី​ បានបញ្ជាក់ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត’ យ៉ាងដូច្នេះថា :  «រឿងខ្ញុំជាមួយអ្នកគ្រូពេទ្យនោះបានបញ្ចប់ហើយ គាត់អត់ទារសំណងពីខ្ញុំ ខ្ញុំក៏អត់ទារសំណង់ពីគាត់ សម្រេចថាមិនសងគ្នារៀងខ្លួន»។

    ក្រុមអ្នកច្បាប់បានលើកឡើងថា, សំណុំរឿងមួយនេះ មិនមែនត្រូវបានបញ្ចប់ក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ឡើយ ទោះជាភាគីទាំងសងខាង ឯកភាពគ្នាទទួលសំណងឬមិនទទួល ក៏ស្ត្រីខាងលើនៅជាប់បណ្ដឹងអាជ្ញា ។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ទោះផុតកំណត់រយៈពេល៧ថ្ងៃ នៃបទល្មើសជាក់ស្ដែងក៏ដោយ គឹស្ត្រីម្ចាស់មន្ទីរពហុព្យាបាលនិងសម្ភពឥន្ទ្រទេវីទី១ គាត់មានតម្រុយពិរទ្ធភាព តាមរយៈការប្រព្រឹត្តទះកំផ្លៀងប្រាំដៃទៅលើជនរងគ្រោះ បំបាត់វត្ថុតាងពីកន្លែងកើតហេតុ ឱ្យសន្តិសុខរបស់ខ្លួនយកវត្ថុតាងម៉ូតូទៅចាក់សោទុក មានន័យថា គាត់មានបទល្មើសព្រហ្មទណ្ឌ ។ ក្នុងនោះ ខ្លួនដើរតួជាមន្ត្រីនគរបាលចរាចរណ៍ផង ជាមន្ត្រីនគរបាលយុត្តិធម៌ផង ជាតំណាងអយ្យការផង នឺងជាជនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដោយគ្មានការរាងចាល ។ ដូច្នេះ បើអធិការនគរបាលខណ្ឌឬស្សីកែវ អ្វីដែលគាត់អះអាងថា, ការសម្របសម្រួលគ្នានោះ ទោះជាឯកភាពគ្នាក៏ដោយ សំណុំរឿងត្រូវតែបញ្ជូនទៅអយ្យការ។ ចាំមើលស្ត្រីខាងលើ គាត់មានវាសនាបែបណា សម្រាប់តាមផ្លូវតុលាការ ខណៈដែលប្រទេសជាតិគ្រប់គ្រងដោយច្បាប់ ៕ 

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖