ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? ខណៈសម្តេចប្រជុំកំពូលអាស៊ានលើកទី៣ ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ !
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើផេកផ្លូវការថា ៖ ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ?
សម្តេចបន្តថា ៖ កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ។
សម្តេចលើកឡើងថា ៖ ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេសុី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន សូមជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំនិងសូមគោរពលាពីចម្ងាយ៕
Is it accidental or is it prepared by Tevada (god)?
When I attended my first ASEAN Summit, the 3rd ASEAN Summit in the Philippines in 1999, I was the youngest prime minister, 47 years old, among the 10 ASEAN leaders.
This time the 43rd ASEAN Summit in Indonesia, Manet is the youngest prime minister among the 11 leaders of ASEAN countries, including East Timor. Now Hun Manet is 45 years old.
Sending regards to ASEAN leaders who have been old friends for many years and best wishes from afar.៕
ដោយ ៖ សិលា