ភ្នំពេញ៖ ផ្ញើជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ជាទីគោរពស្រឡាញ់
ជាបឋម រូបខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក្នុងឱកាសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ” ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី “ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១២ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ រូបខ្ញុំសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ដែលបាននឹងកំពុងបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ចនិរន្តរ៍តរៀងទៅ ។ ជាថ្មីម្តងទៀត រូបខ្ញុំ និងភរិយា សូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មេត្តាទទួលនូវការគោរពស្រឡាញ់អំពីរូបខ្ញុំ ៕
ដោយ ៖ សិលា