ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរកសិកម្មខេត្តកោះកុងដកនាយផ្នែកជលផលបទុមសាគរបញ្ឈរជើងស្របពេលរដ្ឋមន្ត្រីដកប្រធានមន្ទីរកសិកម្មខេត្តកោះកុងដែរ

ចែករំលែក៖

ខេត្តកោះកុង៖ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងបន្ទាប់ពីមានការ​បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា ជា​ច្រើន​សន្លឹក ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅប្រទេស​វៀតណាម គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួងកសិកម្ម ជា​ច្រើន​លាន​រៀល​នោះរួចមកដោយគ្មាន​វិធានការ​បង្ក្រាបធ្វើ​ឲ្យ​ហិនហោច​ដល់​ធនធានធម្មជាតិ​មច្ឆា​សមុទ្រ ពិសេស​នៅបទុមសាគរ ហើយលោកប្រធានមន្ទីររូបនោះបានដកមន្ត្រីនាយផ្នែកជលផលរបស់ខ្លួនដែលពាក់ព័ន្ធមកបញ្ឈរជើងមិនបានប៉ុន្មានថ្ងៃផងពេលនេះត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទធ្វើការដករូបលោកបន្តទៀតហើយ។

លោក ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពេលនេះបានកាត់សាច់ស្អុយចោលហើយដោយបានផ្អាកតួនាទីភារកិច្ចជាបណ្ដោះអាសន្ន លោកអុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងចំពោះភាពមិនប្រក្រតី និង ការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ ។

លោក ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីសម្រេចស្តីពីការផ្អាកនិងចាត់តាំងមន្ត្រីរាជការធ្វើឡើងនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣នេះបានផ្អាកតួនាទីភារកិច្ចលោកអុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងជាបណ្ដោះអាសន្នហើយក៏បានចាត់តាំងលោកស្រីអែម សុធារ៉ា អនុប្រធានមន្ទីរជាអនុប្រធានមន្ទីរទទួលបន្ទុករួមនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងជំនួសប្រធានចាស់ដោយមានភារកិច្ចដឹកនាំនិងគ្រប់គ្រងការងាររបស់មន្ទីររហូតដល់មានការសម្រេចជាថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ឯការផ្លាស់ប្តូរនិងផ្អាកការងារបណ្តោះអាសន្នទៅលើលោកប្រធានមន្ទីរកសិកម្មខេត្តនិងលោកនាយផ្នែកនោះគឺផ្តើមចេញពីលោកនាយផ្នែកជលផលស្រុកបទុមសាគរនិងលោកប្រធានមន្ទីរកសិកម្មខេត្តដែលបាន​ឃុបឃិត​ ទទួលសំណូក កិបកេងចំណូលថវិកាជាតិជាច្រើនលានរៀល ពីឈ្មួញរកស៊ីខ្យង.ស និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាម​ឆកសមុទ្រថ្មស ក្នុង​ស្រុកស្រែអំបិល និង ស្រុកបទុមសាគរខេត្តកោះកុង ។

 លោកព្រំ សុវណ្ណា នាយផ្នែកជលផលស្រុកបទុមសាគរត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុងចេញលិខិតបង្គាប់ការឲ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាបណ្តោះអាសន្ននៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ក្រោយពីមានរឿងអាស្រូវជាច្រើន។

លោក អុី ម៉េង លាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទបានន័យថាទាំងប្រធានមន្ទីរនិងនាយផ្នែកនោះត្រវបានផ្អាកភារកិច្ចទាំងពីរនាក់តំណាលគ្នា។

ក្នុងខណៈដែលខ្លួនជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ហើយបានដក មន្រ្តីរបស់ខ្លួនជានាយផ្នែកជលផលបទុមសាគរបញ្ឈរជើងនោះផងដែរមិនដឹងថាខ្លួនគាត់នោះបានដឹងទេថាខ្លួនក៏ប្រឈមនឹងការដកបញ្ឈរជើងដែរទេ។

រឿងរ៉ាវជាច្រើនដែលលោកប្រធានមន្ទីរនិងលោកនាយផ្នែកបានប្រព្រិតធ្វើព្យុះភ្លៀងនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនរហូតឈានដល់បែកធ្លាយក្រដាស់វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស ទៅ​លក់​នៅ​ប្រទេស​វៀតណាម គ្មាន​លិខិត​អនុ​ញ្ញាត​ពី​ក្រសួងកសិកម្ម ជា​ច្រើន​សន្លឹក​វេរ​ទៅ​ឲ្យ​មន្ត្រី​ជលផលបទុមសាគរនិងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មាន​ចំនួន​២៦​សន្លឹក ដែល​មាន​លុយ​ចាប់ពី​៥០​ម៉ឺន​រៀល​, ៧០​ម៉ឺន​រៀល​, ១​លាន​រៀល​, ២​លាន​រៀល រហូត​ដល់​៤​លាន​រៀល នេះ​មិន​រាប់​បញ្ចូល​ការ​ពិន័យ​អន្ដរកាល លើ​ការ​ចាប់​រថយន្ដ​ដឹក​ជញ្ជូន​ខ្យង​.​ស និង​ការ​ចាប់​ទូក​នេសាទ​អូស​ខ្យង​.​ស​នោះ​ទេ ។​​

ហើយក៏​មាមានសម្លេង​អ្នក​រកស៊ី​ខ្យង​.​ស ឈ្មោះ​ដាំ និង​សម្លេង​មន្ត្រី​ជលផល បទុមសាគរ​ ទារ​លុយសំណូក​ពុក​រលួយ ពី​មេ​ឈ្មួញ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​អូស​ខ្យង​.​សយ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឈ្មោះ ជី​វ័​ន្ដ ថែម​ទៀត​ផង​។

ហើយរហូតមកដល់ពេលនេះទាំងលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងនិងលោកនាយផ្នែកជលផលស្រុកបូទុំសាគរនោះត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញនិងនេសាទបានបានដកបញ្ឈរជើងហើយហើយក្រោយពីលោក គង់ វ៉ាញ(Kong  Vanh)អគ្គាធិការ នៃអគ្គាធិការដ្ឋានបានចុះស៊ើបអង្កេតរយៈពេល២ថ្ងៃនៅថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ២០២៣ មន្រ្ដីជំនាញជាន់ខ្ពស់ឲ្យចុះទៅធ្វើអធិការកិច្ចតែមជ្ឈដ្ឋានជុំវិញនិងមហាជនក៏កំពុងរង់ចាំមើលថាតើអង្គភាពប្រឆាំងអំពើពុករលុយមានចំណាត់ការបែបណាលើបុគ្គលទាំងពីរខាងលើនោះ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖