ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣  លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- សំដីរបស់ អុំ សំអាន ស្មើនឹងសម្រាម = គ្មាននរណាយកចិត្តទុកដាក់ស្តាប់ទេ?

២- សំដីរបស់ក្រុមឧទ្ទាមក្រៅច្បាប់និងរបស់ក្រុមជនក្បត់ជាតិ = ជាសំដីគ្មានតម្លៃអ្វីឡើយ?

៣- អស់ពីចោទថាជាការពុករលួយខាងសេដ្ឋកិច្ច = ឥឡូវពួកក្បត់ជាតិ ចោទរាជរដ្ឋាភិបាលថាពុករលួយខាងនយោបាយទៀតហើយ។

៤- ត្រង់កម្ពុជាមានទំនាក់ទំនងជាមួយចិនថាលំអៀងថាទៅខាងចិន = ត្រង់ប្រទេសមួយចំនួនមានទំនាក់ទំនងជាមួយអាមេរិកមិនថាលំអៀងផងទេ?

៥- បើមតិផ្ទុយត្រឹមត្រូវដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាមិនមានបញ្ហាអ្វីទេ = តែបើមតិផ្ទុយដើម្បីបំផ្លាញមិនអាចទទួលយកបានទេ?

៦- ភ័ស្តុតាងជាក់ស្តែងលើករណីថាច់សេដ្ឋា = គឺការចេញសែកអត់សាច់ប្រាក់ហ្នឹងឯង នៅឆ្ងល់អីទៀត?

៧- ការលុបបំបាត់ក្មេងទំនើង = គឺត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានស្រុះដៃគ្នា?

៨- ការហៅថ្នាក់ដឹកនាំរបស់មន្ត្រីរាជការជាការត្រឹមត្រូវ = ចំពោះប្រជាពលរដ្ឋទូទៅអាស្រ័យលើលទ្ធភាពនៃការយល់ដឹងរបស់ម្នាក់ៗ។

៩- កងអង្គរក្សមានតួនាទីការពារថ្នាក់ដឹកនាំប្រទេស = អត់មានតួនាទីទៅពិនិត្យព្រំដែនឬមានតួនាទីធ្វើកិច្ចការព្រំដែនទេ។

១០- ការចង់ឲ្យកងអង្គរក្សទៅធ្វើកិច្ចការព្រំដែន = គឺជាចេតនាទុច្ចរិតចង់ឲ្យកងអង្គរក្សអនុវត្តខុសតួនាទីរបស់ខ្លួន? ៕

ដោយ ៖ សហការី


ចែករំលែក៖