ភ្នំពេញ៖ នារីម្នាក់ខណៈប្តីមិននៅចេញទៅធ្វេីការបាត់ទុកឱ្យនៅម្នាក់ឯងស្រាប់តែបងថ្លៃប្រុសចេញមកពីធ្វេីការវិញឃេីញឱកាសល្អក៏យកកាំបិតប៉័ងតោមកគំរាមសម្លាប់ ហើយចាប់រំលោភរហូតបានសម្រេច រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យត្រូវបានគេស្គាល់ថាឈ្មោះ ចេក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ។
ប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះរស់នៅក្នុងបន្ទប់ជួលជាមួយប្តីនិងបងស្រីបង្កេីតរួមទាំងប្តីរបស់បងស្រីដែលជាជនសង្ស័យ។
តាមប្រភពព័ត៌មានបានបន្តថា មុនពេលកេីតហេតុជនរងគ្រោះនៅបន្ទប់ជួលម្នាក់ឯងដោយប្តីរបស់នារីរងគ្រោះ បងស្រី បង្កេីតនារីរងគ្រោះ និងបងថ្លៃប្រុសចេញទៅធ្វេីការអស់។ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញបងថ្លៃប្រុសមកដល់បន្ទប់ជួលមុនម៉ោងខុសពីរាល់ថ្ងៃ។ បន្ទាប់មកជនសង្ស័យឃេីញប្អូនថ្លៃស្រីនៅបន្ទប់ជួលម្នាក់ឯងជាឱកាសល្អក៏យកកាំបិតប៉័ងតោគំរាមសម្លាប់មិនឱ្យស្រែករួចចាប់រំលោភរហូតបានសម្រេច ។ បន្ទាប់មកនារីរងគ្រោះក៏រត់ទៅប្រាប់ប្តីរបស់ខ្លួនដែលនៅកន្លែងធ្វេីឡានមិនឆ្ងាយប៉ុន្មានពីបន្ទប់ជួលនោះទេ។ ពេលប្រាប់រឿងហេតុរួចប្តីនារីរងគ្រោះក៏បានត្រឡប់មកបន្ទប់ជួលវិញឃេីញបងថ្លៃជាជនសង្ស័យនៅក្នុងបន្ទប់ ពេលនេះប្តីជនរងគ្រោះក៏ទៅប្រាប់ម្ចាស់ផ្ទះដេីម្បីរាយការណ៍ប្តឹងសមត្ថកិច្ច ភ្លាមនោះជនសង្ស័យក៏រត់គេចខ្លួនបាត់តែម្តង។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដេីម្បីសុំកិច្ចអន្តរាគមន៍តាមចាប់ជនសង្ស័យមកដាក់ទោសតាមច្បាប់៕
ដោយ៖សុខាសែនជ័យ