ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិចបត់ឆ្វេងបំណងឆ្លងផ្លូវត្រូវរថយន្តស៊ីណាបេីកមកពីក្រោយលឿនជ្រុលបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកស្តារិចស៊ីញ៉ូបត់ឆ្វេងបំណងឆ្លងផ្លូវស្រាប់តែមានរថយន្តស៊ីណាមកពីក្រោយលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកបណ្តាលឱ្យរងការខូចខាតទាំងសងខាង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ៩ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរាជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិចពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB 6442 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុកីស៊ីញ៉ូបត់ឆ្វេងបំណងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានរថយន្តស៊ីណា​ ពណ៌ស្ក​ ពាក់ស្លាកលេខកំពង់ធំ2A 9596 ធ្វេីដំណេីរមកពីក្រោយលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពីចំហៀងកង់ខាងឆ្វេងបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុសម្របសម្រួលដោយភាគីទាំងសងខាងព្រមយកទៅជួសជុលរៀងខ្លួន៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖