ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី បញ្ជាអោយអគ្គស្នងការនគរបាលជាតិ និងស្នងការខេត្តកំពង់ធំ ពិនិត្យស្រាវជ្រាវជាបន្ទាន់ ករណីតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ , ចាំមើលតែងតាំងចោរជាស្នងការរងខេត្តកំពតយ៉ាងម៉េចវិញ ?

ចែករំលែក៖

ភ្នំពេញ ៖ ដល់ដំណាក់កាល ចែកអោយដាច់ ស និង ខ្មៅ មានន័យថា , កំណែទម្រង់រដ្ឋបាល មន្ត្រីរដ្ឋបាលមុខងារសាធារណៈ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់  អោយមានតម្លាភាព មានសមត្ថភាព មានលក្ខណៈបុគ្គលសមស្រប ទើបទទួលយកបាននៅកម្ពុជា ។

ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រតិកម្ម បញ្ជាភ្លាមៗ ទៅនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យស្រាវជ្រាវជាបន្ទាន់ ករណីតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយ សង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបាន ចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យ ពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។

សម្តេចមហាបវរធិបតីបន្តថា , ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិក លក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅ តាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

ពាក់ព័ន្ធក្នុងករណីនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា, ចំពោះករណីដែលសម្ដេចធិបតី បានបញ្ជាឲ្យពិនិត្យមើលនេះ ខ្ញុំបានធ្វើកិច្ចការនេះហើយ គឺត្រូវដកចោល មិនអនុញ្ញាត ឱ្យមានបុគ្គលដែលធ្លាប់ប្រព្រឹត្តបទល្មើស ធ្វើការទេ ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបន្តថា, ខាងស្នងការ គាត់មិនដឹងដែរ ឃើញគេស្នើរមក មិនចាប់អារម្មណ៍ ឬដឹងថា ធ្លាប់ប្រព្រឹត្តបទល្មើស ! ដូច្នេះករណីនេះ ខ្ញុំមិនទុកទេ ត្រូវដកចេញតែម្តង ។

ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពាក់ព័ន្ធក្នុងករណីដែលគាត់ តែងតាំងអតីត អ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្វើជាមេប៉ុស្តិ៍ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល ។

សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ ! មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន មិនទាន់ ឡើងកាន់តំណែង នាយករដ្ឋមន្ត្រី ក៏មានករណី ការតែងតាំង ស្នងការរងនគរបាលខេត្តកំពតមួយរូប ដែលមានប្រវត្តិលួចអាយផេត ពីអាជីវករកន្លែងវេប្រាក់វីង , រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា “ចោរហើយថាមិនមែនចោលទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ ! ខណៈអតីតជាមន្ត្រី​នគរបាល​ពាក់ស័ក្តិ៣ ដែល​មាន​ប្រវត្តិ​លួច​ «អាផេត» កន្លែងវេប្រាក់Wing ៤ឆ្នាំមុន ក្លាយ​ជាស្នងការ​រង​ខេត្ត​ កំពត​ !

តើបងប្អូនគាំទ្រទេ ? អាចជាតិមុនគាត់ធ្វើបុណ្យបានច្រើន ទើបមានវាសនាខ្ពស់ ។

«ចឹងបានគេនិយាយថា៖ យើងអាច ប្រណាំងឡាន .យន្តហោះ .កប៉ាល់ អូរប័រ .ទូក .កាណូត .ម៉ូតូ .រត់ប្រណាំង .សុីក្លូ ហែលទឹក , ទ្រព្យសម្បត្តិបាន ។ល។ តែយើងមិនអាចប្រណាំងវាសនាបានទេ ! ជូនពរដល់គាត់ មេត្តាយកតួនាទីមកបម្រើប្រជាពលរដ្ឋ ហាមរពឹសដៃដូចមុនទៀតណា សូមអង្វរ » 🙏🙏🙏✍️✍️✍️ ខ្មាស់ខ្លួនឯងណាស់ខ្ញុំ ?????????? មុខអាដែល 😭😭😭។

សូមបញ្ជាក់ថា : ទោះជាមានប្រព័ន្ធផ្សព្វផ្សាយ ការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ព្រោងព្រាតជុំវិញអតីតចោរឡើងធ្វើស្នងការរងខេត្តកំពត ផ្អើលសឹងពេញផ្ទៃប្រទេសទៅហើយ ប៉ុន្តែថ្នាក់ដឹកនាំ ហាក់ដូចមិនទាន់ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ក្នុងករណីនេះនៅឡើយ មកដល់បច្ចុប្បន្នថ្ងៃនេះ ។ ដូច្នេះចាំមើល ! ក្រសួងមហាផ្ទៃ ឬអគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត ស៊ើបអង្កេត ស្រាវជ្រាវ ឬមានវិធានការបែបណា ? ។ មតិមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជា លម្អិតការងារ ម៉ត់ចត់ ច្បាស់លាស់ មានតម្លារភាព ទទួលខុស ទទួលត្រូវ ដែលធ្វើឲ្យយុគ្គសម័យនេះ កំណែទម្រង់រដ្ឋបាល ប្រកបដោយតម្លាភាព ហើយអ្នកដែលមានសមត្ថភាព ត្រូវបានលើកទឹកចិត្ត ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គាំទ្រពេញទំហឹង និងខិតខំប្រឹងប្រែងធ្វើការ ស្របពេលដែលយុត្តិធម៌សង្គមយើងមានហើយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖