ព័ត៌មានទាន់ហេតុការណ៍៖

ចំពោះរាល់លិខិតស្នើសុំ ឬ ឯកសារផ្សេងៗ និងអង្គភាពនានា ចំណុះក្រសួង មហាផ្ទៃ ត្រូវបញ្ជូនមក នាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះរាល់លិខិតស្នើសុំ ឬ ឯកសារផ្សេងៗ និងអង្គភាពនានា ចំណុះក្រសួង មហាផ្ទៃ ត្រូវបញ្ជូនមក នាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដា្ឋនធនធានមនុស្ស ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។

យោងអនុក្រឹត្យលេខ ២៧៨អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើត អគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ក្នុងនោះ មាត្រា៤ នៃអនុក្រឹត្យចែងថា ត្រូវបានផ្ទេរ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស។

ក្នុងន័យនេះ អគ្គនាយកដ្ឋានធនធានមនុស្ស សូមជម្រាបជូនដំណឹងដល់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឯកឧត្តម លោកជំទាវ អគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងអង្គភាពនានា ចំណុះក្រសួង មហាផ្ទៃ មេត្តាជ្រាបថា ចំពោះរាល់លិខិតស្នើសុំ ឬ ឯកសារផ្សេងៗ ដែលកន្លងមកត្រូវបញ្ជូនទៅកាន់ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឬ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល បច្ចុប្បន្នស្នើបញ្ជូនមក នាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដែលមានទីតាំង ស្ថិតនៅក្នុងអគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទប់លេខ៧១៩ ជាន់ទី៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យ អគ្គនាយកដ្ឋានធនធានមនុស្ស បន្តចាត់ការតាមនីតិវិធីឱ្យបានទាន់ពេលវេលា លេខទូរស័ព្ទទំនាក់ទំនង ៖ ០១២/០១៦ ៤៤៤ ៦៦៦ ៕

ដោយ ៖ សិលា


ចែករំលែក៖